ជីវិតកម្សាន្ដ
លី អ៊ីវ៉ាធីណា ទម្លាយរឿងពិតកាលពី១៨ឆ្នាំមុន និងឥឡូវខុសគ្នា១៨០ដឺក្រេ
តារាចម្រៀងចេះពីរភាសារខ្មែរ-ចិន អ្នកនាង លី អ៊ីវ៉ាធីណា មួយរយ:ចុងក្រោយនេះ ហាក់បាត់មុខពីសិល្ប:យូ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះលើវិថីចម្រៀងច្រើនឆ្នាំមកនោះ។
យ៉ាងណាមិញជារឿយៗគេក៏ឃើញ លី អ៊ីវ៉ាធីណា បានសម្តែងការនឹករលឹកដល់អ្នកគាំទ្រផងដែរ។ ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ មុននេះស្រាប់តែ លី អ៊ីវ៉ាធីណា ទម្លាយរឿងរ៉ាវការពិតខ្លះឲ្យមហាជនបានដឹង។

តាមរយ:នេះ លី អ៊ីវ៉ាធីណា បានបង្ហោះរូបភាពចំនួន៣សន្លឹកដោយលើកឡើងថា រៀនទទួលយកអ្វីជាការពិតសម្រស់ធម្មជាតិកាលពី១៨ឆ្នាំមុន អាក្រក់មិនស្អាតគេថាមាត់ធំ។ ដល់ពេលឥឡូវចូលវ័យ៣៦សម្រស់ស្អាតប្លែកគេថាយើងកែ។

បើទោះបី លី អ៊ីវ៉ាធីណា បានឃ្លាតឆ្ងាយសិល្ប:មួយសន្ទុះហើយក៏ពិតមែន តែសម្រាប់មហាជន និងអ្នក គាំទ្រនៅតែបង្ហាញការនឹករលឹកដោយចង់ឲ្យនាងបង្ហាញវត្តចេញបទចម្រៀងដូចគ្រាមុនៗប៉ុន្តែដោយសារពេលនេះ ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ទើបធ្វើឲ្យ លី អ៊ីវ៉ាធីណា កាន់តែឈនៅទ្រឹង៕
អត្ថបទ ៖ ចាន់រ៉ា



-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល