ជីវិតកម្សាន្ដ
៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
Taylor Swift ជាតារាចម្រៀងវ័យ ៣០ ឆ្នាំ ដែលរកចំណូលបានច្រើនជាងគេកាលពីឆ្នាំ ២០១៩ បើផ្អែកតាមទស្សនាវដ្ដី Forbes។ បច្ចុប្បន្នតារារូបនេះមានទ្រព្យប្រមាណជា ៣៦០ លានដុល្លារ។ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយតារាដែលមានទ្រព្យវាល់លានរូបនេះ?
KPT Plus សូមមបង្ហាញនូវរឿងរ៉ាវអាថ៌កំបាំង ៩ យ៉ាងដែលធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំង៖
៩. មិនរង់ចាំនរណាជួយ
នាងបានប្រាប់ Seventeen ថា “ ប្រសិនបើអ្នកមានក្តីសុបិន អ្នកមានទំនួលខុសត្រូវក្នុងការសម្រេចវា” “ចូរធ្វើការស្រាវជ្រាវរកវិធីធ្វើឱ្យប្លែកជាងអ្នកដទៃ! លះបង់ពេលវេលា! លះបង់ថាមពល! និងបញ្ចេញទេពកោសល្យរបស់អ្នក! អ្វីដែលនៅសល់វាគឺជាសំណាង” ។
Taylor មានអាយុត្រឹមតែ ១១ ឆ្នាំប៉ុណ្ណោះ នៅពេលដែលនាងសម្រេចចិត្តក្លាយជាអ្នកចម្រៀងអាជីព។ ប៉ុន្តែកាលណោះនាងពុំត្រូវបានគេទទួលនាងឡើយ។ ចាប់ពីពេលនោះមក នាងរៀនពីរបៀបលេងហ្គីតា ហើយសរសេរបទចម្រៀងផ្ទាល់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។
៨. ទទួលការរិះគន់
ខណៈដែលតារាល្បីៗជាច្រើនចៀសវាងពីការស្តាប់រឿងអាក្រក់អំពីការងាររបស់ពួកគេ Taylor ជឿជាក់ថាវាសំខាន់ណាស់ក្នុងការស្តាប់ការរិះគន់ទាំងនោះ។ តារារូបនេះទទួលយកពាក្យរិះគន់ទាំងអស់ដោយស្មោះត្រង់ និងបានអភិវឌ្ឍន៍ខ្លួនកាន់តែប្រសើរ។
៧. មានចំណូលពីប្រភពផ្សេងៗ
តន្ត្រីគឺជាចំណង់ចំណូលចិត្តដ៏អស្ចារ្យបំផុតរបស់ Taylor Swift ប៉ុន្តែវាមិនមែនជាប្រភពចំណូលតែមួយគត់របស់នាងទេ។ នាងចាតំណាងឲ្យម៉ាកល្បីៗដូចជា Keds, Diet Coke និង Apple ហើយនាងក៏ធ្វើការក្នុងការផ្សាយពាណិជ្ជកម្មជាច្រើនទៀតផងដែរ។
៦. ចេះរកវិធីដោះខ្លួនពីបញ្ហា
ឆ្នាំ ២០១៦ ជាឆ្នាំដ៏តានតឹងសម្រាប់ Taylor Swift ។ វាជាឆ្នាំដែលនាងមានជម្លោះជាមួយ Kim Kardashian និង Kanye West ដោយសារតែបទចម្រៀងដែលមានចំណងជើងថា “ Famous” ។ បន្ថែមពីលើនេះទៀត នាងក៏មានជម្លោះជាសាធារណៈជាមួយអតីតមិត្តប្រុសរបស់នាង គឺលោក Calvin Harris ។ នោះក៏ជាឆ្នាំដែលប្រព័ន្ធផ្សព្វផ្សាយចាប់ផ្ដើមស្អប់នាងផងដែរ។ ការសម្រេចចិត្តដ៏ឈ្លាសវៃបំផុតរបស់នាងនៅពេលនោះគឺ ព្យាយាមគេចវេសការចាប់អារម្មណ៍តាមដែលនាងអាចធ្វើបាន។
៥. ដឹងពីរបៀប Comeback
ទោះជាយ៉ាងណាក៏ដោយ Taylor ក៏ដឹងពីវិធីធ្វើឱ្យខ្លួនបានវិលត្រឡប់ចូលសិល្បៈចម្រៀងវិញក្នុងពេលដ៏ត្រឹមត្រូវ។ ក្នុងឆ្នាំ ២០១៧ តារាស្រីរូបនេះបានលុបរាល់ការបង្ហោះលើបណ្តាញសង្គមរបស់នាង រួមទាំងរូបភាពប្រវត្តិរូបផង ដែលទាំងនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តដែលធ្វើឲ្យសារព័ត៌មានទូទាំងពិភពលោកចុះផ្សាយពីនាង។
៤. អាចជំរុញខ្លួនឯង
Taylor Swift បានចេញអាល់ប៊ុមទី១របស់ខ្លួនក្នុងឆ្នាំ ២០០៦ នៅពេលនាងមានអាយុ ១៦ ឆ្នាំ។ នាងបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងក្នុងប្រទេសម្នាក់។
ក្រោយពីបានចាកចេញពីស្រុកកំណើត ដើម្បីប្រឡូកក្នុងវិស័យចម្រៀង Swift បានក្លាយជាអ្នកចម្រៀងស្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ Taylor Swift ដឹងពីវិធីដើម្បីធ្វើឱ្យខ្លួនឯងកាន់តែល្បី។ អ្វីដែលសំខាន់បំផុតនោះ នាងដឹងពីរបៀបដើម្បីបង្កើតទំនាក់ទំនងជាសាធារណៈជាមួយអ្នកគាំទ្រ។
៣. មិនធ្វើការអ្វីដោយមិនគិតថ្លៃទេ
Spotify គឺជាកម្មវិធីតន្រ្តីដ៏ពេញនិយមបំផុតមួយប្រចាំសតវត្សរ៍។ ក្នុងឆ្នាំ ២០១៤ Taylor Swift បានយកបទចម្រៀងទាំងអស់របស់នាងចេញពីបញ្ជី Spotify ចាប់តាំងពីនាងមិនបានទទួលប្រាក់ពី App នេះ។
នៅឆ្នាំ ២០១៧ នាងបានដាក់អាល់ប៊ុមទាំងអស់ ទៅក្នុងសេវាកម្មស្រ្ទីម ហើយពេលនោះហ្វេនជាច្រើនយល់ថា នាងកំពុងព្យាយាមទាញភាពល្បីល្បាញចេញពីតារាចម្រៀង Katy Perry ដែលបានចេញអាល់ប៊ុមថ្មីនៅថ្ងៃតែមួយដូចគ្នា។
២. មហាជនមានអារម្មណ៍ផ្សារភ្ជាប់ជាមួយនឹងចម្រៀងរបស់នាង
Taylor Swift ត្រូវបានគេស្គាល់ថា ជាអ្នកសរសេរបទចម្រៀងម្នាក់ដែលភាគច្រើននាងនិពន្ធអំពីខ្លួនឯង និងប្រើប្រាស់បទពិសោធន៍ផ្ទាល់ចូលទៅចម្រៀងទាំងឡាយ។ ជារឿយៗនាងច្រៀងអំពីការខូចចិត្ត។ សាធារណៈជនដឹងថា នាងបានឆ្លងកាត់នូវរឿងរ៉ាវពីជីវិតល្អនិងអាក្រក់ជាច្រើនតាមបទទាំងនោះ ហើយនាងត្រូវបានគេស្គាល់អស់រយៈពេលជាង១ទសវត្សរ៍ ក៏ដោយសារអត្ថន័យចម្រៀងចាក់ដោតទាំងនោះដែរ។
១. ចេះដាក់់ខ្លួន
ទោះបីជា Taylor Swift មកពីគ្រួសារអ្នកមានទ្រព្យក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិដែលនាងមាន គឺបានមកពីកេរ្តិ៍ឈ្មោះរបស់នាងទាំងស្រុង។ នាងរក្សាការបំបែកកំណត់ត្រាដោយរកលុយបានរាប់លានដុល្លារក្នុងមួយឆ្នាំ ក្នុងចំណោមតារាល្បីៗដទៃទៀត ដូចជា Blake Lively និង Karlie Kloss ។
ទោះយ៉ាងណាក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Ellen DeGeneres នាងនិយាយថា នាងបានធ្វើការសន្យា២ចំពោះខ្លួននាង។ ទីមួយគឺត្រូវរក្សាខ្លួនឯងឲ្យនៅជាខ្លួនឯងដដែល ដូចមិនទាន់ល្បី។ ទីពីរគឺនៅតែសរសេរចម្រៀងអំពីអារម្មណ៍របស់នាង។ ទោះបីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនាងការផ្លាស់ប្តូរច្រើនក៏ដោយ ប៉ុន្តែនាងនៅតែនិពន្ធបទចម្រៀងដោយខ្លួនឯង។
Taylor ក៏មានអ្នកតាមដានរាប់រយលាននាក់ នៅលើគណនីបណ្តាញសង្គមរបស់នាង។ ក្នុងនាមជាអ្នកចម្រៀងដែលមានឥទ្ធិពលបំផុតម្នាក់ក្នុងជំនាន់របស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាស្រីលំដាប់ពិភពលោករូបណាមានទ្រព្យសម្បត្តិច្រើនជាងគេនៅដើមឆ្នាំ ២០២០នេះ?
ចុចអាន៖ ជីវិតកម្សត់មុនជោគជ័យនៃកំពូលតារាទូរទស្សន៍ ELLEN DEGENERE
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)