Connect with us

ជីវិតកម្សាន្ដ

តារា​សម្តែង ពេជ្រ ចរណៃ ដាច់ចិត្ត​ធ្វើ​រឿង​នេះ​ ដើម្បី​រកថ​វិកា​ធ្វើ​បុណ្យសព​បុរស​វ័យ​ចំណាស់​ម្នាក់

បានផុស

នៅ

ភ្នំពេញ ​៖ ​ដោយ​មើលឃើញ​ពី​ការ​អាណិតអាសូរ​និង​ការខ្វះ​ខាត​នៅក្នុង​គ្រួសារ​បន្ទាប់ពី​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ​ដែល​បាន​ស្លាប់​ហើយ​គ្មាន​លទ្ធភាព​ធ្វើបុណ្យ​នោះ​តារា​ស្រី ពេជ្រ ចរណៃ បាន​ចេញ​មុខ​អំពាវនាវ​ដល់​សប្បុរស​ជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​មុននេះ​បន្តិច ​គេ​ឃើញ​តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ បាន​ចេញមុខ​អំពាវនាវ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ​ដោយ​ស្នើ​ដល់​បងប្អូន​និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យជួយ​ចែករំលែក និង​បរិច្ចាគ​ថវិកា​តាម​ស​ន្ធា​ដើម្បី​ធ្វើបុណ្យ​ជូន​បុរស​ចំណាក់​ម្នាក់​ដែល​បាន​មរណភាព​នឹង​គ្មាន​ថវិ​កា សម្រា​ប់​ធ្វើបុណ្យ។

​បើតាម​ការ​បញ្ជាក់​ពី​កញ្ញា ពេជ្រ ចរណៃ គឺ​បុរស​កម្សត់​វ័យ​ចំណាស់​រូប​នោះ​ មានឈ្មោះ អ៊ុំ ប្រុស ស៊ុម សឿ បាន​ទទួល​មរណភាព​កាលពី​ម្សិលមិញ ​ហើយ​ដោយសារ​ខ្វះខាត​ថវិកា​ក្នុង​ការរៀបចំ​ពិធីបុណ្យ ទើប​ខ្ញុំ ពេជ្រ ចរណៃ​សូម​អំពាវនាវ​ដល់​សប្បុរស​ធម៌ ជួយ​បរិច្ចាគ​តាម​សទ្ធា​។

តារា​ស្រី​ពេជ្រ ចរណៃ​បាន​បន្ថែម​ថា ​បុរស​វ័យ​ចំណាស់​ឈ្មោះ ស៊ុម សឿ បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ​ ដោយសារ​រោគាពាធ​។ តាមរយៈ​នេះ​មាន​មហា​ជន​ខ្លះ​បាន​បង្ហាញ​ការ​អាណិត​និង​ចូលរួម​រំ​លែក​ទុក្ខ​ផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម