ជីវិតកម្សាន្ដ
សិល្បករល្បីៗ រន្ធត់ចិត្តចំពោះមរណភាពព្រឹទ្ធាចារ្យសិល្ប:ដ៏ឆ្នើមលោក ហ៊ុយ ពុធ
បន្ទាប់ពីទទួលបានដំណឹងនៃមរណ:ភាពដ៏ក្រៀមក្រំ និងសោកសៅរបស់កវីនិពន្ធ និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះរបស់ហង្សមាសលោក ហ៊ុយ ពុធ ភ្លាមៗនេះ គេឃើញសិល្បករ សិល្បការិនីល្បីៗរន្ធត់ចិត្តខ្លាំង។

សម្រាប់សិល្បករ សិល្បការិនីល្បីៗដែលសម្តែងការ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់សពព្រឹទ្ធាចារ្យសិល្ប: ហ៊ុយ ពុធ នោះរួមមាន,តារាចម្រៀងអ្នកនាង ពេជ្រ សោភា, អ្នកនាង សុគន្ធ និសា ,លោក ណុប បាយ៉ារិទ្ធ ,អ្នកនាង ខាត់ សុឃីម,កញ្ញា ឌួង ហ្សូរីដា និងតារាប្រុស-ស្រីជាច្រើនទៀត។
លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺជាផលិតករដ៏មានទេពកោសល្យក្នុងវិស័យភាពយន្តខ្មែរអំឡុងទសវត្ស៨០ -៩០បានទទួលមរណភាពនៅវេលាម៉ោង២០និង១៥នាទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅក្នុងជន្មាយុ៨២ឆ្នាំ ដោយសាររោគាពាធ។

បច្ចុប្បន្នសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ 93B ផ្លូវ លំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ។ ទន្ទឹមគ្នានេះក៏ទស្សនិកជននិងអ្នកគាំទ្រជាច្រើនមានការសោកស្តាយនិងរន្ធត់ចិត្តខ្លាំងក្រោយទទួលដំណឹងនៃការស្លាប់របស់កវីនិពន្ធដ៏ឆ្នើមរូបនេះ៕
អត្ថបទ ៖ ចាន់រ៉ា






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ