Connect with us

ជីវិតកម្សាន្ដ

អាយុគ្រាន់ជាតួលេខ! តារាប្រុសជើងចាស់ថៃទាំងនេះ មុខនៅតែក្មេង និងមានរាងកាយ ដូចយុវវ័យស្រករក្រោយ

បានផុស

នៅ

អាយុច្រើន រាងកាយនៅក្មេង អ្នកណាក៏ចង់បានដែរ។ សម្រាប់តារាប្រុសជើងចាស់ ប្រចាំប្រទេសថៃ ៦ រូបនេះ សុទ្ធតែជានិមិត្តរូបនៃសម្រស់មិនចេះចាស់តាមវ័យ។ ជាពិសេសបើមិនប្រាប់អាយុពិត ប្រាកដជាគ្មានអ្នកដឹងថា​ ពួកគាត់មាន​អាយុស្មើនឹងជីតា​ទៅ​ហើយ។

១​ Ning Nirut Sirijanya​ អាយុ ៧៤ ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាជើង​ចាស់​មួយ​រូប​នេះ​​ បាន​ឈរ​ជើង​ក្នុង​វិស័យ​ឧស្សាហកម្ម​ថៃអស់រយៈពេលជាង ៤១ ឆ្នាំមកហើយ​ ទាំង​ការ​ផ្សាយ​ផលិតផលធំៗល្បីៗក្នុងប្រទេស។ Ning ត្រូវបានមហាជនស្គាល់ និងដឹងពីតួនាទី​សំខាន់របស់លោក​នៅក្នុងខ្សែភាពយន្ត​ និង​រឿងភាគ​ជាច្រើន។ លោក​ក៏ជា​មនុស្សម្នាក់​ដែល​មាន​ចិត្ត​សប្បុរសធម៌ ​និង​ជាបុគ្គល​ពូកែ​ថែទាំ​សុខភាព​ផងដែរ។

២ Sam Yuranan Bhammontri អាយុ ៥៨ ឆ្នាំ

លោកជាតារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងតែងដើរតួជាឪពុកឬតួមានចិត្តអាក្រក់សឹងតែគ្រប់រឿង។ លោកក៏ជាពិធីករទូរទស្សន៍ និងជាអ្នកចំរៀងល្បីប្រចាំប្រទេសដែរ។

៣ Pete Puntakarn Thongjure អាយុ ៥៣ ឆ្នាំ

តារាប្រុសសង្ហាមួយរូបនេះ ជានិមិត្តរូបប្រចាំប្រទេសថៃ និងជាមនុស្សដែលស្រឡាញ់គ្រួសារយ៉ាងខ្លាំង ជាពិសេសគឺលោកតែងថែរក្សាកូនៗ និងប្រពន្ធ​យ៉ាងល្អ។ លោកនិយម​ចូលចិត្តសកម្មភាពលំបាកៗ ដូចជា ជិះស្គីក្តារបន្ទះ ប្រណាំងអាជីពដណ្តើមពានរង្វាន់រាប់មិនអស់ ព្រមទាំងចូលចិត្តប្រយុទ្ធជាកីឡាជាមួយកូនប្រុសរបស់លោក។

៤ Kong Saharat Sangkapricha អាយុ ៥៣ ឆ្នាំ

លោកត្រូវ​បានគេដាក់​ឈ្មោះ​ថា ជា​ស្វាមី​ដ៏ល្អ ទាំងរូបសម្រស់និង​ចរិត​ ព្រោះ​លោកបាន​ប្រឡូក ក្នុង​វិស័យ​សិល្បៈ​អស់រយៈពេលជាយូរមកហើយ ទាំងជា​អ្នក​ចម្រៀង និង​តារា​សម្ដែង​ គឺ​មិន​ដែល​មាន​រឿង​អាស្រូវ​ឬ​អំពើពុករលួយណាមួយឡើយ។ ភាព​វៃឆ្លាត​ដ៏ជ្រាលជ្រៅ និងភាពស្រស់ស្អាត​បូករួមទាំការ​មើលថែ​ខ្លួនឯង ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​បុគ្គល​នេះ ​កាន់តែឡើងជាលំដាប់។

៥ Kanchai Kamnerdploy អាយុ ៥២ ឆ្នាំ

អតីត Kasnova កំពូលរបស់ប្រទេសថៃ ដែលថ្មីៗនេះបានរៀបការ និងមាន​កូនស្រីគួរ​ឲ្យ​ស្រឡាញ់ម្នាក់ឈ្មោះម៉ាយូ។ បច្ចុប្បន្ននេះលោកត្រូវបានប្រែក្លាយពីតារាសម្តែង​ មក​ធ្វើ​ជា​ពិធីករ​ទូរទស្សន៍​ពេញ​ម៉ោង ​និង​ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

៦ J Jetrin Wattanasin អាយុ ៥០ ឆ្នាំ

តារាប្រុសរូបនេះ មិនត្រឹមតែល្បីក្នុងវិស័យសិល្បៈថៃប៉ុណ្ណោះទេ ថែមទាំងជាឪពុកដ៏ល្អនៃកូនប្រុសទាំង ៣ របស់លោក ដែលអ្នកណាក៏ដឹងថា កូនប្រុសៗទាំងនោះ សង្ហាមិនចាញ់ឪពុកនិងមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់គ្នានោះទេ។

លោក​បាន​និយាយ​ថា​ ភាព​ស្រស់​ស្អាត ​ត្រូវ​បាន​បញ្ជូន​ទៅ​កូនប្រុសទាំងបីរបស់ខ្ញុំរួច​ហើយ។ លោកក៏​ត្រូវ​បានគេឲ្យ​រហស្សនាមថា ​ជាគ្រួសារ David Beckham នៅ​ក្នុង​ប្រទេស​ថៃ៕

ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង

ចុចអាន៖តួឯកស្រី ” បុព្វេសន្និវាស” បរិច្ចាគធុងអុកស៊ីសែន ជួយដល់មន្ទីរពេទ្យរងគ្រោះ ដោយសារកូវីដធ្ងន់ធ្ងរ

ចុចអាន៖តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម