ជីវិតកម្សាន្ដ
មកស្គាល់ស្នាដៃនិងចម្រៀងល្បីៗជាច្រើនរបស់កវីដ៏ឆ្នើម ហ៊ុយ ពុធ នៅក្នុងវិស័យសិល្បៈខ្មែរ
ភ្នំពេញ ៖ គេសង្កេតឃើញថា ដំណឹងនៃមរណភាពដ៏ក្រៀមក្រំនិងសោកសៅរបស់កវីនិពន្ធនឹងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះលោក ហ៊ុយ ពុធ បានធ្វើឲ្យមហាជននិងអ្នកសិល្បៈល្បីៗបង្ហាញការរន្ធត់ចិត្តខ្លាំង។
ទន្ទឹមគ្នានៃដំណឹងមរណទុក្ខនេះដែរ សម្រាប់អ្នកគាំទ្រនិងសិល្បករ-សិល្បការិនីរបស់ខ្មែរមួយចំនួនធំក៏ បានបង្ហាញនូវការចង់ចាំហើយបានរម្លឹកដល់ស្នាដៃជាច្រើនរបស់ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដែលបានបន្សល់ទុកក្នុងវិស័យសិល្បៈនាពេលកន្លងមក។
ចំពោះស្នាដៃសិល្បៈជាច្រើនរបស់ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ នោះដោយសារលោកគឺជាកវីនិពន្ធនិងដឹកនាំសម្តែងប្រចាំផលិតកម្មហង្សមាស។ ពិសេសជាងនេះរាល់ស្នាដៃរបស់លោកគឺភាគច្រើនការនិពន្ធនិងដឹកនាំសម្តែងក្នុងបទចម្រៀងល្បីៗរបស់អតីតកំពូលតារាចម្រៀងហង្សមាសលោក ព្រាប សុវត្ថិ។
ស្នាដៃនៅក្នុងបទចម្រៀងលោក ព្រាប សុវត្ថិ ដែលលោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដឹកនាំរួមមានបទ បើកសៀវភៅឃើញស្នេហ៍ , ដងស្ទឹងស្រែខ្លុង, ស្រីបោក ,ទូរទស្សន៍អាគុយ ,ខ្មៅខ្មែរត្នោតផ្អែម និងបទចម្រៀងជាច្រើនទៀតផងដែរ។ មិនតែប៉ុណ្ណោះក៏នៅមានស្នាដៃជាច្រើនទៀតផងដែរ។
ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺផលិតករដ៏មានទេពកោសល្យក្នុងវិស័យភាពយន្តខ្មែរអំឡុងទសវត្ស៨០-៩០ បានទទួលមរណភាពនៅវេលាម៉ោង២០និង១៥នា ទីថ្ងៃទី០២ខែសីហាឆ្នាំ២០២១នៅក្នុងជន្មាយុ៨២ ឆ្នាំដោយសាររោគាពាធ។
បច្ចុប្បន្នសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ បានតម្តល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ 93B ផ្លូវ លំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ។ តាមរយៈនេះក៏ទស្សនិកជននិងអ្នកគាំទ្រជាច្រើនមានការសោកស្តាយនិងរន្ធត់ចិត្តខ្លាំងក្រោយទទួលដំណឹងនៃការស្លាប់របស់កវីនិពន្ធដ៏ឆ្នើមរូបនេះ។
ដោយឡែកសម្រាប់សិល្បករ-សិល្បការិនីល្បីៗ ដែលសម្តែងការ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់សពព្រឹទ្ធាចារ្យសិល្បៈ ហ៊ុយ ពុធ នោះរួមមាន,តារា ចម្រៀងអ្នកនាង ពេជ្រ សោភា, អ្នកនាង សុគន្ធនិ សា ,លោក ណុ ប បាយ៉ារិទ្ធ ,អ្នកនាង ខាត់ សុឃី ម,កញ្ញា ឌួង ហ្សូរីដា និងតារាប្រុស-ស្រីជាច្រើនទៀត៕
ដោយ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច