ជីវិតកម្សាន្ដ
Min ផ្អាកសិល្បៈមួយឡែក ដើរចែកចាយម៉ាសតាមផ្លូវលែងខ្លាច ខណៈករណីកូវីដនៅ ថៃ កើនឡើងរាល់ថ្ងៃ
” សូមឲ្យយើងក្លាយជាផ្នែកតូចមួយ នៃការជួយមនុស្សជាមួយគ្នា តាមដែលយើងអាចធ្វើបាន” ។ នេះជាសំដី របស់តារាសំដែងស្រី Min Peachya ដែលកាលពីពេលថ្មីៗនេះ នាងបានផ្ដល់ម៉ាស់ ចែកជូនដល់អ្នកបើកម៉ូតូ និងអ្នកបើកតាក់ស៊ី នៅមុខផ្ទះរបស់នាងផ្ទាល់តែម្ដង។
តារាស្រីរូបនេះ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមអ៉ិនស្តាក្រាមថា” ខ្ញុំបានផ្ដល់ម៉ាសដល់អ្នកបើកម៉ូតូនិងរត់តាក់ស៊ីនៅមុខ Ban Min Alley ព្រោះក្រុមនេះ មានហានិភ័យ ដូច្នេះខ្ញុំចង់ផ្ដល់ម៉ាសឲ្យពួកគាត់ដោយផ្ទាល់” ។
ខណៈពេលនាងកំពុងដើរចែកម៉ាស ស្រាប់តែមានលោកយាយម្នាក់ ឆ្លងថ្នល់វិះនឹងដួលសន្លប់ ភ្លាមៗនាងក៏បានរត់ទៅជួយដោយមិនស្ទាក់ស្ទើរ ឬភ័យខ្លាចឆ្លង និងបានស្នើសុំជំនួយពីគ្រប់គ្នា។
តារាសម្ដែងស្រីមានប្រជាប្រិយភាពនិងមានទឹកចិត្តសប្បុររូបនេះបានបន្ថែមថា ខ្ញុំដឹងថាការប៉ះពាល់ផ្ទាល់ជាមួយលោកយាយ គឺមានហានិភ័យ ខណៈយើងនៅជិតមនុស្សចម្លែក ប៉ុន្តែ Min គិតថា ប្រសិនបើយើងមិនជួយគាត់ទេ យើងដូចមនុស្សគ្មានចិត្តនិងមើលមនុស្សគ្មានកម្លាំងនឹងភ្នែក។ យ៉ាងហោចណាស់ យើងបានជួយគាត់មិនឲ្យដេកដួលលើថ្នល់ដែលមានឡានធំៗមក។
បើទោះបីជាតារាស្រីរាងខ្ពស់នេះ ត្រូវប្រឈមហានិភ័យជាមួយមេរោគកូវីដយ៉ាងណា តែនាងនៅតែស៊ូទ្រាំហើយដាក់ការងារសិល្បៈមួយឡែក ដើម្បីមកជួយការងារប្រទេសជាតិ ដែលកំពុងជួបទុក្ខលំបាក។
អ្នកគាំទ្ររបស់នាងបានស្ងើចសរសើរ នូវទឹកចិត្តរបស់ Min ដែលស៊ូលះបង់ដូចជាកងទ័ពអាវសម្នាក់ដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?