ជីវិតកម្សាន្ដ
ករុណា ពេជ្រ ព្រួយចិត្តខ្លាំង ខណៈម្តាយនៅបារាំងធ្លាក់ខ្លួនឈឺធ្ងន់ រីឯឪពុករស់ដូចមនុស្សរុក្ខជាតិ
ភ្នំពេញ ៖ អ្នកគាំទ្រពិតជាមានការក្តុកក្តួលខ្លាំង បន្ទាប់ពីឮថា តារាចម្រៀងលោក ករុណា ពេជ្រ ថ្មីៗនេះបានជួបរឿងសោកសៅក្នុងចិត្តមួយទៀត ខណៈដែលម្តាយរស់នៅឯប្រទេសបារាំងធ្លាក់ខ្លួនឈឺធ្ងន់គួរ ឲ្យបារម្ភ។

តារាប្រុសលោក ករុណា ពេជ្រ កន្លងមកក៏ត្រូវបានគេដឹងថា គិតមកដល់ពេលនេះលោកចំណាយពេលវេលាប្រមាណជាង៣ឆ្នាំមកហើយក្នុងការមើល ថែជំងឺឪពុកដែលកំពុងតែមានជំងឺលើសឈាមនិង ដាច់សរសៃឈាមខួរក្បាលប្រៀបបានទៅនឹងមនុស្សរុក្ខជាតិ។

ប៉ុន្តែយ៉ាងណាមិញពេលនេះ ក៏ស្រាប់តែកើតមានរឿងរ៉ាវព្រួយចិត្តថ្មីមួយទៀតកើតឡើងចំពោះលោ ក ករុណា ពេជ្រ ដោយសារអ្នកម្ដាយរបស់លោកកំពុងរស់នៅប្រទេសបារាំងបានធ្លាក់ខ្លួនឈឺត្រូវចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។

លោក ករុណា ពេជ្រ បានថ្លែងប្រាប់ឲ្យដឹងថា ម្តាយរបស់ដែលបច្ចុប្បន្នរស់នៅប្រទេសបារាំងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែមានស្ថានភាពអាការៈជំងឺចុកមួយចំហៀងខ្លួនរហូតមិនអាចកម្រើកដៃជើងមួយចំហៀងខ្លួនបានទេ។

លោក ករុណា ពេជ្រ បាននិយាយទៀតថា អ្នកម្ដាយរបស់បន្ទាប់ពីធ្វើការពិនិត្យដោយល្អិតល្អន់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនោះ ត្រូវបានបញ្ជាក់ថា គាត់មានជំងឺម្យ៉ាងស្រដៀងនឹងជំងឺស្ទះសរសៃឈាម ដែលធ្វើឲ្យឈាមមិនអាចរត់ទៅកាន់សព្វសារពាង្គកាយបានឡើយ។ ជាមួយគ្នានេះ លោកក៏បានលើកដៃសំពះបួងសួងសូមទេវតា តាមថែរក្សាអ្នកម្តាយលោកឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។

គួរបញ្ជាក់ដែរថា តារាចម្រៀងលោកករុណា ពេជ្រ បានជួបរឿងក្រៀមក្រំរយៈពេលជាង៣ឆ្នាំមកហើយព្រោះតែឪពុកលោកនៅក្នុងស្រុកមានជំងឺលើស ឈាមនិងដាច់សរសៃក្នុងខួរក្បាលបណ្ដាលឲ្យគាត់ក្លាយទៅជាមនុស្សរុក្ខជាតិហើយលោកក៏បានចំណាយថវិកាព្យាបាលអស់ដល់ទៅជាង២០ម៉ឺនដុល្លារទៀតផង៕
ដោយ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់