ព័ត៌មានជាតិ
សិល្បករជើងចាស់ ប្រាប់តិកនិកយកពិន្ទុវគ្គតម្រង់ទិសកម្មវិធីវង់តន្ត្រីខ្មែរដូវកាលទី២
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានឈានមកដល់វគ្គតម្រង់ទិសហើយ។ នៅក្នុងសប្ដាហ៍នៃវគ្គតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវមតិយោបល់មួយចំនួនទាក់ទងនឹងក្បួនខ្នាត តិកនិក និងគន្លឹះសំខាន់ៗពីសំណាក់គណៈកម្មការមេប្រយោគទាំង ៤ រូប ដើម្បីឲ្យបេក្ខជនទាំង៣០ក្រុម និងទោល បានសិក្សារៀនសូត្រ និងត្រៀមខ្លួនឲ្យបានល្អបន្ថែមទៀតនៅវគ្គជម្រុះជាបន្តបន្ទាប់។ ជាពិសេស បេក្ខជនទាំងអស់ ក៏បានជួបជាមួយអ្នកជំនាញ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលអំពីបច្ចេកទេស របៀបថតវីដេអូតាមទូរស័ព្ទ ក៏ដូចជាកាមេរ៉ា ឲ្យមានគុណភាពប្រកបដោយវិជ្ជាជីវៈផងដែរ។

ក្នុងការផ្ដល់អនុសាសន៍ជូនទៅកាន់បេក្ខជន ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ យន់ ខៀន បានលើកឡើងថា សម្រាប់បេក្ខជនលេងឧបករណ៍តន្ត្រីបុរាណជាទោល ត្រូវលេងឲ្យត្រូវបទ ត្រូវផ្អែម និងត្រូវរត់តាមទឹកដៃ រីឯបេក្ខជនជាក្រុម ត្រូវរឹតខ្សែឲ្យស៊ីគ្នា ចាប់ផ្ដើមនិងចប់ឲ្យស្រុះគ្នា កុំឲ្យភ្លាវ ហើយអ្នកច្រៀងត្រូវមានទឹកដមសំនៀង មនោសញ្ចេតនា និងកាយវិការគួបផ្សំគ្នា។


ចំណែក លោកស្រីព្រឹទ្ធាចារ្យ អ៊ុក សុផា បានប្រាប់ដល់បេក្ខជន ដែលប្រកួតលើវិញ្ញាសា ចម្រៀងអាយ៉ៃ និងចាប៉ី ត្រូវផ្ដោតការយកចិត្តខ្ពស់ទៅលើ សំឡេង ភ្លេង និងខ្លឹមសារចាប់ចួន ព្រោះថាចំណុចទាំងនេះ គឺជាលក្ខខណ្ឌវិនិច្ឆ័យនៃការដាក់ពិន្ទុ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ព្រឿង ឈៀង បានមានប្រសាសន៍ថា ការរើសបេក្ខជនជយលាភី៣ក្រុម ក្នុងទម្រង់ខុសៗគ្នា មកផ្ទឹមគ្នា ការប្រៀបធៀបគ្មានខ្នាតដូចវិទ្យាសាស្ត្រទេ ប៉ុន្តែគណៈកម្មការនឹងរកវិធីសាស្ត្រវាយតម្លៃឲ្យសុក្រឹត និងគតិយុត្តិ មិនឲ្យបេក្ខជនខកចិត្តឡើយ។

លោកស្រីសាស្រ្តាចារ្យ អ៊ុយ លតាវណ្ណ ក៏បានថ្លែងលើវេទិកាផងដែរថា ស្នាដៃល្ខោននិយាយ និងល្ខោនយីកេដែលល្អ គឺអាស្រ័យលើអ្នកនិពន្ធល្អ អ្នកដឹករឿងល្អ និងអ្នកសម្ដែងល្អ ជាពិសេសត្រូវរើសប្រធានបទល្អ ចាប់ខ្លឹមសារ និងគំនិតឲ្យបានច្បាស់លាស់។
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ” នឹងមានដំណើរការនៃការប្រកួតចំនួន ៨ វគ្គ ដើម្បីស្វែងរកម្ចាស់ជយលាភីទាំងបីរូប ដែលម្ចាស់ជយលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ៤,០០០,០០០ រៀល, ម្ចាស់ជយលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ ៨,០០០,០០០រៀល និងម្ចាស់ជយលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១២,០០០,០០០រៀល។
កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ហើយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គជម្រុះដោយគណៈកម្មការ ដែលនឹងមានការជម្រុះបេក្ខជនចំនួន ១០ក្រុម ឬទោល ចេញពីកម្មវិធីផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត