ជីវិតកម្សាន្ដ
តារាប្រុស ៣ ដួងប្រចាំប៉ុស្តិ៍លេខ ៧ ថៃ ស្វះស្វែងជាក្រុម វេចខ្ចប់អាហារហូបចុកជួយអ្នករងគ្រោះដោយកូវីដ
ការរីករាលដាលនៃជំងឺកូវីដក្នុងប្រទេសថៃ គឺបង្ហាញថាហាក់មិនថមថយសោះឡើយ។ មនុស្សជាច្រើន បានរងគ្រោះដោយសារវិបត្តិនេះ មិនថាជាអ្នកឆ្លងមេរោគ ដែលត្រូវការការព្យាបាល ក្រុមហានិភ័យ អ្នកឃុំខ្លួនតាមផ្ទះ ហើយគ្រួសារជាច្រើនគ្មានការងារធ្វើ ខ្វះប្រាក់ចំណូល និងឆ្លងកាត់ការលំបាកក្នុងជីវិតដូចគ្នា ។

ដោយមើលឃើញដូចនេះ ជាក់ស្ដែងតារាប្រចាំប៉ុស្តិ៍លេខ៧ថៃទាំង៣ដួង ដូចជាលោក Kem Hassawee លោក Euro yotsawat និងលោក Ben santiraj បានចូលរួមកម្លាំង ដើម្បីសង្គ្រោះអ្នករងគ្រោះដោយសារជំងឺកូវីដក្នុងប្រទេស។


តារាប្រុសទាំង៣រូបនេះ បានវេចខ្ចប់របស់ហូបចុកចំនួន ៣០០ ឈុត មានអង្ករ ទឹកសុទ្ធ ទឹកដោះគោ អាហារក្រៀមៗ ទឹកអាកុល ថ្នាំពេទ្យ សម្រាប់អ្នកជំងឺកូវីដ -១៩។ ចំពោះការបរិច្ចាគត្រូវបានធ្វើឡើង តាមរយៈព្រះគ្រូចៅអធិការ PhraKru Samut Watchara នៅវត្ត Rakhang Kositaram woramahawihan ហើយត្រូវបានបញ្ជូនទៅសហគមន៍ក្បែរនោះ នៅក្រុងបាងកក។



លើសពីនេះ ថង់សង្គ្រោះនេះត្រូវបានបញ្ជូនទៅសហគមន៍នៅតាមដងផ្លូវ ដែលមានមនុស្សត្រូវបានឃុំខ្លួន ដោយសារតែកូវីដ និងបានរងគ្រោះជាច្រើនគ្រួសារថែមទៀត។


បើទោះបីជាជារថយន្តជំនួយ របស់តារា៣ដួងនេះ មិនអាចចូលតាមផ្លូវតូចៗក្នុងសហគមន៍ តែយ៉ាងណាពួកលោក ក៏នៅតស៊ូជួយដល់មនុស្សដែលកំពុងខ្វះខាតទាំងនោះ ដោយមិនខ្លាចនឿយហត់។ ទឹកទឹកសប្បុរស បានធ្វើឲ្យអ្នកគាំទ្រក្រុមរបស់លោក មានកោតសរសើរនិងមានមោទនភាពជាខ្លាំង៕
ចុចអាន៖Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ
ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ