Connect with us

ជីវិតកម្សាន្ដ

តារា​​ចម្រៀង​​ម៉ាឡេស៊ី​ដ៏​ល្បី​ម្នាក់ស្លាប់​ដោយ​សារ​កូវីដ​ក្រោយសម្រាលកូន

បានផុស

នៅ

តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ម្នាក់​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ស្លាប់​ដោយ​កូវីដ-១៩ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​នាង​ទើប​សម្រាល​កូន​ទី​៤។

មាន​ផ្ទៃ​ពោះ​រយៈ​ពេល​៨​ខែ នាង Siti Sarah Raisuddin ដែល​មាន​កម្រិត​អ៊ុក​ស៊ីសែន​ខ្សោយ​​​ត្រូវ​បាន​ចាក់​ឲ្យ​សន្លប់​ដើម្បី​​ធ្វើ​ការ​វះ​កាត់​​យក​កូន។ ទារក​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​មាន​ជីវិត ប៉ុន្តែ​នាង​មិន​អាច​មាន​ឱកាសបី​កូន​ចុង​ក្រោយ​បាន​ឡើយ។

ប្តី​របស់​តារា​ចម្រៀង​រូប​នេះ​បាន​​និយាយ​តាម​វីដេអូ​ខល​មុន​ពេល​នាង​ស្លាប់​ដោយ​បង្ហាញឲ្យ​ឃើញ​នាង​ស្រក់​ទឹក​ផ្នែក។​

តារា​ចម្រៀង Siti Sarah Raisuddin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shuib Sepahtu ជា​ប្តី​និង​ជា​តារា​កំប្លែង​ម្នាក់​បាន​និយាយ​ថា ៖«​វា​ហាក់​ដូច​ជា​នាង​យល់​ពី​អ្វី​ដែល​យើង​កំពុង​និយាយ​ជា​មួយ​នាង។  វាប្រេះ​ទ្រូង​ខ្ញុំ​ហើយ​​ដើម្បី​ផ្តល់​ដំណឹង​ដល់​កូន​ទាំង​៣​អំពី​ការ​ស្លាប់​របស់​ម្តាយ​»។

ក្រៅ​ពី​ទារក​ទើប​កើត ប្តី​ប្រពន្ធ​មាន​កូន​បី​នាក់​ដែល​ទើប​មាន​អាយុ​ពី​៦​ឆ្នាំ​​ទៅ​១០​ឆ្នាំ។ តាមព័ត៌មាន​បាន​ផ្សាយ​ថា គ្រួសារទាំង​មូល​ឆ្លង​កូវីដ-១៩​ទាំង​អស់​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​កក្កដា បន្ទាប់​ពី​ប៉ះ​ពាល់​ជា​មួយ​អ្នក​ជួយ​ក្នុង​ស្រុក។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​​ នាង Siti Sarah បាន​បង្ហោះ​វីដេអូ​លើតាម​គណនី Instagram អំពី​កូន​ៗ​របស់​នាង​យំ បន្ទាប់​ពី​ធ្វើ​តេស្តរក​កូវីដ-១៩​ដែល​នាង​រៀប​រាប់​ថាពិបាក​ចិត្ត​ខ្លាំង​ណាស់។

ដំណឹង​ពី​ការ​ស្លាប់​របស់​នាង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង ក៏​ដូច​ជា​សង្គម​សិល្បៈ​មាន​ការ​ស្តាយ និង​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង។

សូម្បី ព្រះ​មហា​ក្សត្រ​ និងអគ្គមហេសី​​របស់​ប្រទេស​ម៉ាឡេស៊ី​ក៏​បានចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​នាង​ដែរ។​ បង្ហោះ​លើ Facebook មួយ ព្រះ​បរម​រាជ​វាំង​បាន​សរសេរ​ថា ៖«ព្រះ​មហា​ក្សត្រ និងអគ្គមហេសី​​មាន​ការ​​សោក​ស្តាយ និង​ចូល​រូមរំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​​តារា​ចម្រៀង​រូប​នេះ ហើយ​សង្ឃឹមក្រុម​គ្រួសាររឹង​មាំ​ឡើង​ចំពោះ​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់»។

ការ​ស្លាប់​របស់​តារា​ចម្រៀង Siti Sarah កើត​ឡើង​ចំពេល​ប្រទេស​ម៉ាឡេស៊ី​កំពុង​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​​បំរាម​រឹត​ត្បិត​សម្រាប់​អ្នក​ដែល​បាន​ចាក់​​វ៉ាក់សាំង​​នៅ​ថ្ងៃ​អង្គារ៍​នេះ ខណៈ​ប្រទេស​ទាំង​មូល​នៅ​តែ​ធ្ងន់​ធ្ងរ​ដោយ​កូវីដដដែល។

តារា​ចម្រៀង Siti Sarah Raisuddin និង​ប្តី ព្រម​ទាំង​កូន​មុន​ពេល​សម្រាលកូន​ទី​៤

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ម៉ាឡេស៊ី​មាន​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ១៧ ២៣៦​នាក់ និង​ស្លាប់​ថ្មី​២១២​នាក់​ដែល​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើង​ដល់ ១០​៩៦១​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម