ជីវិតកម្សាន្ដ
ជ័យ សុវ៉ាត បង្ហាញឆន្ទៈមោះមុតក្នុងនាមកងទ័ពអាវស ចាត់កូវីដ-១៩
ភ្នំពេញ ៖ តារាចម្រៀងលោក ជ័យ សុវ៉ាត កន្លងត្រូវបានមហាជនដឹងហើយថាលោកសុខចិត្តទម្លាក់ចោលក្បាលមេក្រូ និង សម្លៀកបំពាក់អ្នកចម្រៀង មកគ្រងឯកសណ្ឋានជាគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ការបង្ហាញវត្តមានជាគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃសមាគមគ្រូពេទ្យធីតាដើម្បីចូលរួមសកម្មភាពជួយសង្គ្រោះអ្នកជំងឺកូវី-១៩របស់លោកជ័យ សុវ៉ាត នេះបានធ្វើឲ្យមហាជនគាំទ្រនិងសរសើរខ្លាំងចំពោះទឹកចិត្តលះបង់ដ៏ធំធេងនេះ។

ដោយឡែកមុននេះ បន្តិចលោកជ័យ សុវ៉ាត បានបង្ហាញឆន្ទៈដ៏មោះមុតរបស់ខ្លួនក្នុងនាមកងទ័ពអាវសចូលរួមប្រយុទ្ធប្រឆាំងចាត់កូវីដ-១៩ផងដែរ។
ជ័យ សុវ៉ាត បានរៀបរាប់សំណេរថា «ការវិលត្រឡប់ចូលសមរភូមិវិញ កងទ័ពអាវសម្នាក់នេះមិនចុះ ចាញ់ ហើយក៏មិនរុញរាដាច់ខាត ដើម្បីប្រទេសរបស់យើងឆាប់វិលមករកការសប្បាយនិងមិនមានភាពភ័យខ្លាចវិញដោយសារមេរោគចង្រៃនេះ។

លោកបន្តថា ក្រុម៣មណ្ឌលទួលពង្រក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់បងប្រុសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងបងស្រីជំទាវ ពេជ ច័ន្ទមន្នី សមាគម ន៍ TYDA ក្រុមយើងខ្ញុំនឹងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការងារមួយនេះឱ្យបានជោគជ័យត្រឡប់ទៅគេហដ្ឋានវិញដោយសុខសុវត្តិភាពទាំងអស់គ្នា។
ជាមួយគ្នានេះដែរ ម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត» លោក ជ័យ សុវ៉ាត ក៏បន្ដដោយថ្លែងអំណរដល់ថ្នាក់ដឹកនាំដែលបានផ្ដល់ឱកាសនិងបានបង្កើតសមាគមន៍ដ៏ល្អឥតខ្ចោះមួយនេះឡើងមកដើម្បីប្រជាជនខ្មែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ