Connect with us

ជីវិតកម្សាន្ដ

ម្ដាយតារាសម្ដែង អេដវីន ទទួល​មរណភាព​​ចំពេលដែលលោកកំពុងជាប់ពន្ធនាគារ​

បានផុស

នៅ

មហាជនពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងក្រោយទទួលដំណឹងថាម្តាយរបស់តារាសម្តែងលោក អេដវីន បានទទួលមរណភាពដោយសារជំងឺមហារីកស្បូនដំណាក់កាលចុងក្រោយ។

ដំណឹងមរណទុក្ខនេះបានធ្វើទស្សនិកជននិងមិត្តភក្តិរួមសិល្ប:ជាច្រើនមានការអាណិតអាសូរ ដោយសារតែអ្នកម្តាយជាទីស្រលាញ់ទទួលមរណភាពស្របពេលដែលកូនប្រុសលោក អេដវីន កំពុងជាប់ពន្ធនាគាករណីបណ្តឹងអតីតសង្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអតីតគូកំណាន់ចិត្តរបស់តារាសម្តែងលោក អេដវីដ គឺអ្នកនាង សុទ្ធ បញ្ចកានៅថ្ងៃទី១២ខែសី ហាឆ្នាំ២០២១នេះបានបញ្ជាក់ដោយខ្លីថាម្តាយរបស់លោក អេដវីដ បានទទួលមរណភាពហើយ។

ក្នុងនោះនាងក៏បានផ្លាស់ប្តូររូបភាពដើម្បីកាន់ទុក្ខដល់ម្តាយអេដវីនផងដែរ។

ម្តាយរបស់តារាប្រុសលោក អេដវីនបានទទួលមរណភាពដោយសារជំងឺមហារីកស្បូនដំណាក់កាលចុងក្រោយ​ដែលជំងឺនេះបានកើតលើរូបគាត់មានរយ:ពេលច្រើនឆ្នាំមកហើយ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម