Connect with us

ជីវិតកម្សាន្ដ

ទុកជាមេរៀន! តួស្រី “ស្នេហ៍ទ្វេរសជាតិ” ដួលសន្លប់ភ្លាមៗ បន្ទាប់ពីមានអាការញ័រទ្រូង ក្រោយចាក់វ៉ាក់សាំងដូសទី ២

បានផុស

នៅ

មិត្តភ័ក្ដិនិងអ្នកគាំទ្ររបស់តួស្រី ” Song Sanaeha ឬស្នេហ៍ទ្វេរសជាតិ ” ដែលទើបបញ្ចប់ថ្មីៗនេះ បានសំដែងការព្រួយបារម្ភ នៅពេល Namcha Sheranut Yusananda សន្លប់ភ្លាមៗ បន្ទាប់ពីមានអាការញ័រទ្រូងជាខ្លាំង ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ទី ២ រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ហេតុការណ៍​នេះ ក៏​បាន​ព្រមាន​និង​ទុក​ជា​មេរៀន​ដល់​​មនុស្ស​មួយ​ចំនួន ​ដែល​​ត្រូវ​ចាក់​វ៉ាក់សាំង​ទាំងដូសទី១ ឬទី២ និងទី៣ ឲ្យការពារខ្លួនទុកមុន ប្រការក្រែងដូចជារូបនាងដែរ។

ក្រោយ​ធូរស្រាល Namcha ក៏​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់​នាង​ ពេល​កំពុង​ដេក​ពេទ្យ ទៅ​កាន់​បណ្ដេញ​សង្គម​អ៉ិនស្តាក្រាម​ជាមួយ​សារ​ថា៖ ដូសទី២​បាន​ធ្វើ​ឲ្យរាងកាយ​ខ្ញុំ​ញ័រ​ពេញ​មួយ​ថ្ងៃ បូករួម​ទាំង​ការ​សម្រាក​មិន​គ្រប់គ្រាន់​របស់​ខ្ញុំពី​យប់​ និង​ត្រូវឈរ​តម្រង់​ជួរ​ហាល​ក្ដៅ​ថែមទៀត។ ប៉ុន្តែ​ឥលូវ​នេះ ​ខ្ញុំ​លែង​អី​ហើយ! ខ្ញុំ​សូម​ផ្ដាំ​ទៅ​រាល់​អ្នក​ដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ សូម​កុំ​តានតឹង​ពេក​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ​និង​គេង​ឲ្យ​បាន​គ្រប់​ពេញ​លេញ​ ជា​ពិសេស​ត្រូវ​ផឹកទឹក​ឲ្យ​ច្រើន​ៗ​ផង​ដែរ ” ។

ទន្ទឹម​នឹង​នេះ ទាំង​មិត្ត​រួម​សិល្បៈ​និង​អ្នក​គាំទ្រ​ បាន​សម្រុក​មក​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ​ចំពោះ​តារា​ស្រី​រូបនេះ​ ឲ្យ​ឆាប់​ជា​សះស្បើយ​ និង​តស៊ូ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ​ទាំងអស់​គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ស្រាយចម្ងល់ទស្សនិកជន! មនុស្សស្រីដែលដើរតួជំនួសកូនភ្លោះជាមួយ Kimberly ជានរណា?

ចុចអាន៖Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម