ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់កូរ៉េខាងត្បូង Kim Min Kyung ទទួលមរណភាពហើយ!
នៅថ្ងៃទី ១៧ ខែសីហា ទីភ្នាក់ងារ DaHong Entertainment របស់តារាសម្ដែង Kim Min Kyung បញ្ជាក់ថាលោកស្រីបានទទួលមរណភាពកាលពីថ្ងៃ១៦ សីហា ក្នុងអាយុ ៦១ ឆ្នាំ។ បច្ចុប្បន្នសពរបស់គាត់ត្រូវទុកនៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល ហើយពិធីបុណ្យសព នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែ សីហា ថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ថា Kim Min Kyung កើតនៅឆ្នាំ ១៩៦០ និងបានចាប់ផ្ដើមសម្ដែងក្នុងក្រុមសម្ដែងរឿងនៅឆ្នាំ ១៩៧៩ ហើយបានបង្ហាញខ្លួននៅក្នុងគម្រោងរាប់សិបក្នុងអាជីពរបស់គាត់ជាង ៤០ ឆ្នាំ។ លោកស្រីបានឈ្នះពានរង្វាន់អ្នកចំណូលថ្មីនៅមហោស្រពកូរ៉េក្នុងឆ្នាំ ១៩៨១ នៅក្នុងការសម្ដែងរឿងល្ខោននិងភាពយន្តដែលគាត់តែងតែដើរតួជាម្តាយ ពូកែអត់ធ្មត់ និងជាតារាកំពូលទឹកភ្នែក។

ដោយឡែកសម្រាប់មូលហេតុនៃការស្លាប់ ខាងផលិតកម្មមិនបានបញ្ជាក់ពីស្លាប់របស់លោកស្រីឲ្យបានច្បាស់លាស់នោះទេ។
តារារួមទ្រនំនិងអ្នកនៅក្នុងឧស្សាហកម្មសិល្បៈកូរ៉េ បាននាំគ្នាសម្ដែងការចូលរួមរំលែកទុក្ខចំពោះគ្រួសារ និងមិត្តភក្តិរបស់តារាជើងចាស់រូបនេះ យ៉ាងច្រើនកុះករ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Shin Se Kyung សម្រេចដើរចេញពីទីភ្នាក់ងារខ្លួនដែលធ្លាប់ធ្វើការអស់ ១៩ឆ្នាំ
ចុចអាន៖ ប៉ូលិសចាប់ខ្លួន Chris Wu អតីតសមាជិក EXO ក្រោយទទួលបណ្ដឹង ល្បួងក្មេងស្រីយកទៅរំលោភ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ