Connect with us

ជីវិតកម្សាន្ដ

មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ

បានផុស

នៅ

គ្រួសារបង្កើតឡើង​តាមរបៀបផ្សេងៗពីគ្នានៅលោកខាងលិច ហើយ​មនុស្ស​ល្បី ៗ ជាច្រើន​ដែល​ឥឡូវនេះ មាន​ប្រាក់វាល់លាន​​ធ្លាប់ឆ្លងកាត់ជីវិត​ជាកូនចិញ្ចឹម​។

១. Steve Jobs

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទទួលមកចិញ្ចឹមដោយ Paul និង Clara Jobs ដែលជាគូស្វាមីភរិយាមិនអាចមានកូនខ្លួនឯងបាន។ ស្ថាបនិកក្រុមហ៊ុនអេបផល គឺលោកស្ទីវចប​បានធំធាត់នៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា។​ ទោះបីជា​គាត់មិនដែលមានវាសនា​បានជួបឪពុកម្តាយកំណើតខ្លួន​ក៏ដោយ​ ក៏នៅពេលអាយុ ២៧ ឆ្នាំ​គាត់បានរកឃើញ​បងស្រីបង្កើតម្នាក់ឈ្មោះ ម៉ុនសាម័រ គាត់ថែមទាំងបានពិពណ៌នានាងថា​ជា​ «មិត្តដ៏ល្អបំផុតម្នាក់របស់ខ្ញុំ​នៅលើពិភពលោក»។ ទោះយ៉ាងណាគាត់តែងបង្ហាញពិភពថា​ប៉ូលនិងក្លារ៉ា គឺជាឪពុកម្តាយពិត​របស់គាត់ក្នុងជីវិតនេះ។

២. Nicole Richie

នីកូលរិចឈី កើតនៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ១៩៨១ ជាបុគ្គលិកទូរទស្សន៍ជនជាតិអាមេរិក​ជា​អ្នករចនាម៉ូដ ជា​អ្នកនិពន្ធសៀវភៅ​ក៏ជាតារាសម្តែង។ Richie បាន​លេចធ្លោ​ខ្លាំង​ជាមួយ​​ការងារ​សម្តែង​នៅក្នុងរឿងភាគទូរទស្សន៍ Fox ដែលមានចំណងជើងថា The Life ហើយមានអ្នកទស្សនាចំនួន ១៣ លាននាក់។ Nicole ត្រូវបាន​ទទួលមក​ចិញ្ចឹមតំាង​ពីនៅ​វ័យក្មេង​ដោយសារនាង​កើតក្នុងគ្រួសារដែល​​ឪពុកម្តាយមិនចុះ​សម្រុងនឹងមិនឲ្យអទិភាពលើការ​មើល​ថែនាង​។ Nicole Richie ប្រាប់ The Sun ថា​ ឪពុកនាង​បានឃើញ​​ម្តាយ​និង​ឪពុករបស់នាងទាស់គ្នាទំាងដែលនាងកំពុង​វារលើគ្រែ។ ដូច្នេះ​ឪពុកធម៌បានស្នើថា “បើ​អ្នកទំាងពីរកំពុងមានការពិបាកនៅឡើយ​ឱ្យក្មេងដែល​កំពុងអង្គុយនៅលើគ្រែនោះមកខ្ញុំ ខ្ញុំនិងយក​នាងទៅ​នៅក្នុងផ្ទះរបស់ខ្ញុំ រង់ចាំ​ពេលណា​ដែលពួកអ្នករួចរាល់ក្នុងការ​មកទទួលយកនាង​ត្រឡប់ទៅថែទំាង​វិញ។ មិនលើសពីមួយឆ្នាំក្រោយមក គាត់បានបន្តសុំសិទ្ធិយកនីកូលទៅចិញ្ចឹមដោយស្របច្បាប់។

៣. Colin Kaepernick

លោកស្រី Teresa និងលោក Rick Kaepernick បានទទួលយកមកចិញ្ចឹមកូនប្រុស Colin Kaepernick តំាង​ពីកីឡា​កររូបនេះ ​ទើបមានអាយុ ៥ សប្តាហ៍។ នៅពេលមានអាយុ ៨ ឆ្នាំ Kaepernick បាន​ចាប់ផ្តើម​លេង​បាល់​ទាត់​យុវជន​ជាខ្សែការពារ។ ដល់​អាយុ ៩ ឆ្នាំ​ក៏​ត្រូវបានគេតែងតាំង​ជា​ជម្រើស​រដ្ឋ​។ បច្ចុប្បន្ន​អតីតកុមារ​កំព្រា​នេះ​គឺជាកីឡាករដែលមានតម្លៃខ្លួន​ខ្ពស់បំផុត​ក្នុងវិស័យបាល់ទាត់នៅរដ្ឋកាលីហ្វ័រញ៉ា។

ជាមួយ​ម្តាយឪពុកធម៌​របស់ខ្លួន Kaepernick មានជំនឿច្រើន​និងមាន​សាក់លើរាងកាយ។ គេ​បាន​ប្រកាស​ហូប​អាហារបួសកាលពី​ចុងឆ្នាំ ២០១៥ ។ ក្រុមគ្រួសាររបស់ Kaepernick ក៏​មាន​ចិញ្ចឹមទុក​សត្វអណ្តើកអាហ្រ្វិក​ឈ្មោះថា Sammy តាំងពីកីឡា​កររូបនេះ​មានអាយុ ១០ ឆ្នាំមកម្ល៉េះ។ Kaepernick និងគ្រួសារជឿថា​សត្វនេះ​នាំមកនូវ​ភាពរុងរឿងនិងកេរ្តិ៍ឈ្មោះ។​

៤. Melissa Gilbert

តារាសម្តែង​ Melissa Gilbert ​ត្រូវបានគេយកទៅចិញ្ចឹមតាំង​ពី​ជា​ទារកទើបនឹងកើតមាន​អាយុមួយថ្ងៃប៉ុណ្ណោះ។ នាងក្លាយជាកូនស្រីរបស់ Paul Gilbert និង Barbara Crane ដែលជាតារាសម្តែងទាំងពីរ។ ហេតុផល​គឺ​ឪពុកម្តាយបង្កើត​មានកូនបីនាក់រួចមក​ហើយដូច្នេះ​ពួកគេមិនអាចផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់កូនទីបួន​បាន។ ពេល​ខ្លួន​ល្បីឈ្មោះ Melissa Gilbert បានព្យាយាម​ស្វែងរកម្តាយបង្កើតអស់រយៈពេល ៣៣ ឆ្នាំ។

ហ្គីលប៊ឺត បានចាប់ផ្តើមអាជីពជាតារាសម្តែងវ័យកុមារនាចុងទសវត្សឆ្នាំ ១៩៦០ ដែល​លេចមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍ ពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៨៤។ ក្នុងឆ្នាំ ២០១៤​ នាងបានសរសេររឿងខ្លីមួយ​សម្រាប់កុមារ​ដែលមានឈ្មោះថា Daisy និង Josephine ក៏ដូចជាសៀវភៅ My Prairie Cookbook រំឭកអនុស្សាវរីយ៍​កាលពីវ័យកុមារ​។ នៅឆ្នាំ ២០១៦ ហ្គីលប៊ឺតបានឈរឈ្មោះបោះឆ្នោត​ឲ្យសភាសហរដ្ឋអាមេរិក​ជាអ្នកប្រជាធិបតេយ្យនៅ​មណ្ឌលសមាជលើកទី ៨ នៃរដ្ឋមីឈីហ្គែន​ ហើយនាងបានឈ្នះជា​មូលដ្ឋាន​ប្រជាធិបតេយ្យ។

៥. Michael Bay

កំពូល​អ្នកផលិតខ្សែភាពយន្តជនជាតិអាមេរិកម្នាក់​ដែលត្រូវបានគេស្គាល់ថា រកចំណូល​បាន​ជាង ​៧,៨ ពាន់លានដុល្លារ​ក៏​ជា​អ្នក​ទទួលបានជោគជ័យផ្នែកពាណិជ្ជកម្មបំផុតក្នុងប្រវត្តិសាស្ត្រហូលីវូដ គឺ​អ្នកដឹកនាំភាពយន្ត​ Transformers ម្នាក់នេះ ​​ប្រាប់ Rolling Stone ថាគាត់មានអាយុប្រហែល ៥ ឬ ៦ ឆ្នាំប៉ុណ្ណោះ​​នៅពេលគាត់ដឹងថា ខ្លួនឯងជាកូនចិញ្ចឹមគឺដឹងនៅថ្ងៃ​ដែល​ខ្លួន​និងឪពុកម្តាយ​ទៅ​ទទួល​យក​ប្អូនស្រីម្នាក់ទៀត​ពី​មណ្ឌលកុមារកំព្រា។ Michael Bay និយាយនៅក្នុងបទសម្ភាសន៍ថា“ យប់នោះ​យើង​មាន​ពិធី​ជប់លៀង​ក្នុងគ្រួសារ​ដ៏ធំមួយ​ តែ​ខ្ញុំបានគេងជាមួយការ​ហើយតូចចិត្តពេញមួយ​យប់​។ ខ្ញុំបាន​យកទឹកដោះគោចាក់ចោល​លើ​កម្រាលឥដ្ឋ។

៦. Sarah McLachlan

តន្ត្រីករ​និងជាអ្នកចម្រៀង​វាលលាន់ម្នាក់នេះ​ ដឹងថា ខ្លួនជាកូន​ចិញ្ចឹមនៅ​ពេលដែល​មានអាយុប្រហែលជា ៩ ឆ្នាំ។ ក្រោយមកនាងបានជួបម្តាយបង្កើត។ នាង​ដឹងថា​ម្តាយ​ដែលជាអ្នកសិល្បៈ​ដែលបាន​ផ្តល់កំណើត​ឱ្យនាង​ដោយ​ចៃដន្យ​ក្នុងវ័យក្មេងពេកគឺ១៩ ឆ្នាំបានជាមិនអាចទទួលខុសត្រូវបាន។​

ឪពុកម្តាយ​ចិញ្ចឹម​បាន​គាំទ្រ​នាងឱ្យ​លេងភ្លេងតាំងពីអាយុ ៤ ឆ្នាំនៅពេលជំទង់ នាងបានដឹកនាំ​ក្រុម​តន្រ្តីរ៉ុកឈ្មោះថា The October Game បន្ទាប់ពីការចេញ​​ប្រគុំតន្រ្តីលើកដំបូង​នៅខែតុលាននៅឯសាកលវិទ្យាល័យ Dalhousie នាង​ ត្រូវបានគេ​ផ្តល់មកនូវ​កិច្ចសន្យាថតសម្លេង​តែម្តង។ ឪពុកម្តាយរបស់ McLachlan បានទទូចឱ្យនាងបញ្ចប់វិទ្យាល័យ​និង​បញ្ចប់ការសិក្សារយៈពេលហោច​ឱ្យបាន​មួយឆ្នាំនៅឯមហាវិទ្យាល័យសិល្បៈនិងរចនា Nova Scotia មុនពេលផ្លាស់ទៅ Vancouver និ​ងចាប់យកជីវិតថ្មី​ជាសិល្បករពេញលេញ​។ ទីបំផុតនាងបានចុះកុងត្រាជាមួយ Nettwerk។

៧. Ray Liotta

NEW YORK, NY – MAY 16: Actor Ray Liotta attends the NBCUniversal 2016 Upfront Presentation on May 16, 2016 in New York, New York. (Photo by Slaven Vlasic/Getty Images)

សម្រាប់បុរស​ដែលមាន​​តួនាទីឈានមុខគេនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិត ម្នាក់នេះ​ក៏ត្រូវបាន​រើសយកមកចិញ្ចឹមតំាងពីទារក៦ខែ។ Liotta កើតនៅ Newark រដ្ឋ New Jersey ត្រូវបានសុំមកចិញ្ចឹមដោយ អ្នកស្រី​ Marri Liotta ជា​ស្មៀនសង្កាត់និង Alphret Liotta ម្ចាស់ហាងគ្រឿងបន្លាស់រថយន្ត។ បងស្រីម្នាក់ឈ្មោះ linda Liotta ក៏មាន​ប្រវត្តិដូចគ្នា។

Liotta បានធំធាត់ឡើងជាជនជាតិរ៉ូម៉ាំងកាតូលិកនិង​បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Miami ជាមួយ​សញ្ញាប័ត្រផ្នែកសិល្បៈល្អបំផុត​ក្នុងឆ្នាំ ១៩៧៨ ។

Ray Liotta បានប្រាប់អ្នកយកព័ត៌មានហូលីវូដកាលពីឆ្នាំ ២០១៤ ថា គាត់​បានរកឃើញម្តាយ​បង្កើត​ ហើយការជួបនោះ​បាន​ធ្វើឱ្យគាត់​ដឹងថា ខ្លួន​ជាកូនកាត់​រវាងអ៊ីតាលីនិងស្កុតលែន ហើយ​មាន​ប្អូនប្រុសឪពុកទីទៃម្នាក់បងប្អូនស្រី បង្កើត​៥ នាក់ទៀត៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ តារា​សម្តែងហូលីវូដ​ពីររូប​ដែលក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​

ចុចអាន៖ រឿង ៥ យ៉ាង​ដែល​សហគ្រិន​គ្រប់រូប​អាច​រៀន​ពី Oprah Winfrey

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម