ជីវិតកម្សាន្ដ
ដឹងទេ? ថ្ងៃនេះខួបកំណើត៨៨ឆ្នាំរបស់អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត
ភ្នំពេញ ៖ ពេលរម្លឹកដល់ឈ្មោះតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញលោកតា ស៊ីន ស៊ីសាមុត មហាជនពិតជានៅស្គាល់និងចងចាំបានយ៉ាងច្បាស់ទោះបីជាលោកបានចែកឋានទៅហើយក្តី ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺកេរ្តិ៍ឈ្មោះនិងទឹក ដមសំនៀងដ៏ផ្អែមពីរោះតែម្តង។
តារាចម្រៀងលោកតា ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និង អ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្ស ៥០ ដល់ ៧០។ គាត់មានរហស្សនាមថា អធិរាជសំឡេងមាស។ យ៉ាងណាមិញថ្ងៃនេះក៏ត្រូវបានគេដឹងថា ជាថ្ងៃគម្រប់ខួបកំណើត៨៨ឆ្នាំ របស់លោកតា ស៊ីន ស៊ីសាមុត។

ទន្ទឹមគ្នានៃការរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ិន ស៊ីសាមុត នេះដែរគេឃើញមានទស្សនិកជននិងអ្នកគាំទ្រជាច្រើនបានបង្ហោះភ្ជាប់រូបភាពអបដោយសំណេរនឹករលឹកដល់អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត ផងដែរ។

តួយ៉ាងនៅលើគណនីហ្វេសប៊ុករបស់អ្នកនិពន្ធវ័យ ក្មេង ស៊ូ ដាណេ បានសរសេរថា ជាថ្ងៃខួបកំណើតអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត (២៣ សីហា ១៩៣៣ )រូបកាយឃ្លាតបាត់តែសំឡេងនៅរស់ជានិច្ចក្នុងសង្គមបច្ចុប្បន្ន។ សូមសំឡេងរបស់លោកនៅតែបន្តរស់រានមានជីវិតជារៀងដ៏រាបនៅក្នុងសោតិន្ទ្រិយមនុស្សលោក បើទោះជាមានការកែច្នៃ បំភ្លៃយ៉ាងណាក៏ដោយ។

សូមជម្រាបដែរថា លោកតា ស៊ីន ស៊ីសាមុត ត្រូវបានក្រុមខ្មែរក្រហមសម្លាប់គាត់នៅថ្ងៃទី១៨ខែ ឧសភាឆ្នាំ១៩៧៦។ លោកតា ស៊ិន ស៊ីសាមុត ជាវរជនតែមួយគត់ដែលបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ជាតិខ្មែរនៅសតវត្សទី២០។ វិស័យសិល្បៈសម្លេងចម្រៀងសមជាអធិរាជសម្លេងមាស ស្ថិតដក់ជាប់ក្នុងអារម្មណ៍អ្នកចម្រៀងខ្មែរក្រោយៗមក៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ