Connect with us

ជីវិតកម្សាន្ដ

អស់ពីបរិច្ចាគនិងជួយ Min បើកមីនីម៉ាតចល័ត ផ្ដល់អាហារហូបចុកឥតគិតថ្លៃដល់ជនរងគ្រោះដោយកូវីដ

បានផុស

នៅ

តារាសំដែងស្រី Min Peachya ធ្លាប់បាននិយាយថា ” សូមឲ្យយើងក្លាយជាផ្នែកតូចមួយ នៃការជួយមនុស្សជាមួយគ្នា តាមដែលយើងអាចធ្វើបាន ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​សំដី របស់ Min ដែល​តែងតែ​ចុះជួយ​និង​បរិច្ចាគទៅ​កាន់​ជន​រងគ្រោះ​សោយសា​រកូវីដ ១៩។ កាល​ពី​មុន​នាង​បានព្យាយាម​ជួយ​អ្នក​ភូមិ​ដែល​ខ្វះខាត​ តាម​រយៈ​ការ​នាំ​យក​ស្បៀងអាហារ​និង​ការ​ផ្គត់ផ្គង់​ទៅ​តំបន់​នោះ​ ហើយ​ថ្មីៗ​នេះ​បាន​ចាប់ផ្ដើម​គម្រោង​ថ្មី​មួយ​ដែល​ធំជាង​មុន​ ដោយធ្វើ​មីនីម៉ាត​ចល័ត​ដល់​សាធារណជន​ខ្វះ​ស្បៀង​ចូល​យក​ដោយ​ឥតគិតថ្លៃ។

តារាស្រីនិយមដើរតួឯក​ម្នាក់នេះ​ នៅតែបន្តចែករំលែក​ដល់អ្នកខ្វះខាត​អាហារ​និង​សំភារៈ​ផ្សេងៗ ​តាមដែល​ខ្លួនធ្វើបាន។ ខណៈនៅប្រទេសថៃកំពុងជួបរលករាតត្បាតដ៏ធំ រហូតខ្វះខាតទាំងគ្រឿងវិជ្ជសាស្រ្ត និងរបស់ហូបចុកជាដើម។

Min Peachya បានបង្ហោះ​រូបភាព​របស់​នាង​និង​មីនីម៉ាត​ទៅ​ក្នុង​បណ្ដេញ​សង្គម​ជាមួយ​សារ​ថា ” ការ​ផ្ដល់​អំណោយ​ឥតគិតថ្លៃដល់​សហគមន៍ ​ដែល​ជា​គម្រោងដែល​ខ្ញុំចង់​បង្កើត បន្ទាប់ពីការចែកចាយអាហារ​ និង​សម្ភារ​ប្រើប្រាស់​ទូទៅ។ ដោយ​មើល​ឃើញ​មនុស្ស​ដែល​មានបញ្ហាថា​ គាត់​មិន​ត្រូវការ​តែ​ប្រអប់​បាយ​ទេ។ ផ្ទះ​ខ្លះ​មាន​អ្នក​ជំងឺ​ត្រូវការ​ថ្នាំ​សង្កូវ ផ្ទះ​ខ្លះ​មានកូន​ពួកគេ​ត្រូវការ​ទឹកដោះគោ។ មនុស្ស​ខ្លះ​បាត់បង់​ការងារ​ មិន​មាន​លុយ​ដើម្បី​សាប៊ូ​ ឬថ្នាំដុសធ្មេញ។ Min គិត​ថា ​ប្រសិន​បើ​គាត់​រើស​អ្វី​ដែល​គាត់​ត្រូវការ​នៅ​ពេល​យើង​បរិច្ចាគ​ អ្វីមួយ​វា​នឹង​ជួយបានច្រើន​នៅនឹង​កន្លែង​តែម្ដង។

Min និងអ្នកគ្រប់គ្រងបានបង្កើតគំនិតនេះឡើង​ ដើម្បីជួយមនុស្សបំពេញតម្រូវការរបស់​មនុស្ស​ដែល​កំពុង​ខ្វះខាតខ្លាំង​​ក្នុង​វិបត្តិ​កូវីដ។ នាង​បានហៅឡាននេះថា Min-ni-Mart​ ដែល​អាច​ជួយ​មនុស្ស​ដែលមានបញ្ហានាពេលឥឡូវនេះ។

អ្នក​គាំទ្រ​បាន​ចុច ឡាច និង​ស៊ែរ​ហើយ​បញ្ចេញ​មតិ​សរសើរ​ដល់​តារា​ស្រី​រូប​នេះ​និងក្រុម​ការងារ​យ៉ាង​ខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖Min ផ្អាកសិល្បៈមួយឡែក ដើរចែកចាយម៉ាសតាមផ្លូវលែងខ្លាច ខណៈករណីកូវីដនៅ ថៃ កើនឡើងរាល់ថ្ងៃ

ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម