ជីវិតកម្សាន្ដ
តារារ៉េប វណ្ណដា ខកបំណងក្រោយពេលទទួលបានដីការកោះហៅពីតុលាការ
ថ្មីៗនេះមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន មានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍គ្រប់គ្នាក្រោយពេលដែលតារាចម្រៀងរ៉េប វណ្ណដា បានចេញមុខទម្លាយជាសាធារណៈ បន្ទាប់ពីក្រុមហ៊ុនសេវាកម្មទូរស័ព្ទស្មាតដាក់ពាក្យបណ្តឹងឡើងតុលាកា។
ផ្អែកតាមខ្លឹមសារនៃវីតដេអូដែលតារាចម្រៀង វណ្ណដា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរៀបរាប់ថាលោកពិតជាមានការភ្ញាក់ផ្អើលនិងខកបំណងខ្លាំង ខណៈនៅសុខៗក៏ស្រាប់តែមានដីការកោះហៅពីតុលាការទាក់ទងជាមួយក្រុមហ៊ុនស្មាតបានដាក់ពាក្យបណ្តឹងខ្លួន។ វ៉ាន់ដា បានបញ្ជាកទៀតថា ដំបូងឡើងរវាងលោកនិងក្រុមហ៊ុនស្មាតពិតជាមានការពាក់ព័ន្ធគ្នាលើកុងត្រាមែន តែក្រោយមកកុងត្រានោះក៏បានបញ្ចប់ទៅវិញតាមការកំណត់។

តារាប្រុសវ័យក្មេង វណ្ណដា បានបន្តថា លោកពិតជាសង្ឃឹមថា តុលាកានិងផ្តល់យុត្តិធម៌ចំពោខ្លួនជុំវិញលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនស្មាត។ វណ្ណដា បានបន្ថែមថាខ្ញុំសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់សិល្បករខ្មែរមួយរូបដូចជាខ្ញុំ ដែលនឹងចេញសាលក្រមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ៨និង00 ព្រឹក។ដូច្នេះដើម្បីបានជ្រាបកាន់តែច្បាស់សូមប្រិយមិត្តស្តាប់នូវការរៀប់លម្អិតរបស់ វណ្ណដា ខាងក្រោមនេះទាំងអស់គ្នា៖៕
ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស