Connect with us

ជីវិតកម្សាន្ដ

រ៉េត សារីតា ប្តេជ្ញាបំពេញតួនាទីឲ្យល្អដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី​

បានផុស

នៅ

កញ្ញា រ៉េត សារី​តា បវរ​កញ្ញាឯក​ចក្រវាល​កម្ពុ​ជា ថ្មីៗ​នេះ​ត្រូវបាន​ប្រកាស​ដោយ​ជ្រើសរើស​ក្លាយជា​ទូត​សុ​ឆន្ទៈ​នៃ​ក្រសួង​កិច្ចការនារី​សម្រាប់​តួនាទី​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​ក្នុងការ​រួមគ្នា​លើកកម្ពស់​សម​ភាព​យេនឌ័រ​។​

បន្ទាប់ពី​ទទួលបាន​តំណែង​ជា​ទូត​សុ​ឆន្ទៈ​នៃ​ក្រ​សួង​កិច្ចការនារី​ កញ្ញា រ៉េត សារី​តា ក៏បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​បំពេញ​តួនាទី​ឲ្យ​ល្អ​បំផុត​ ដើម្បី​តំណាង​ភាព​អង់អាច​របស់​ស្ត្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉េត សារី​តា បានបង្ហាញ​ពី​ឆន្ទ​:​ដូច្នេះ​ថា​«​នាង​ខ្ញុំ​នឹង​បំពេញ​តួនាទី​នេះ​ឲ្យ​បានល្អ​បំផុត​ដើម្បី​តំណាង​ភាព​អង់​អាច​របស់​ស្ត្រី​ និង​ជា​គំរូ​សម្រាប់​ស្ត្រី​និង​ក្មេងស្រី​កម្ពុជា​ ក្នុងការ​ចូលរួម​លើកកម្ពស់​សីលធម៌​ស​ង្គម​ និង​សុខុមាលភាព​ព្រមទាំង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​អ្នក​ទាំងនោះ​»​។​

សូមបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រាង កញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជាមានតួនាទី​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ក្នុងការ​រួមគ្នា​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​ប្រកបដោយ​បរិ​យាប​ន្ន​រួមទាំង​ក្រុម​ជន​ងាយ​រងគ្រោះ​និង​ក្រុម​បាត់បង់​ឱកាស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

ពិសេស​គឺ​ការបង្កើន​ការយល់ដឹង​ជា​សាធារណៈ​ដើម្បី​ឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​និង​ផ្នត់គំនិត​អ​វិ​ជ្ជមាន​របស់​សង្គម​លើ​ស្ត្រី​និង​ក្មេងស្រី ​ក្រុម​ជន​ងាយ​រងគ្រោះ ​និង​ក្រុម​បាត់បង់​ឱកាស​សំដៅ​រួមចំណែក​កាត់បន្ថយ​រាល់​ទម្រង់​នៃ​ការរើសអើង​ និង​អំពើ​ហិង្សា​គ្រប់​រូបភាព​និង​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា « ដោយ​មិន​ទុក​នរណាម្នាក់​ឱ្យនៅ​ឯកោ​»៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម