ជីវិតកម្សាន្ដ
តារាល្បីៗ៥រូបសម្តែងការសោកស្តាយនិងរំលែកទុក្ខចំពោះមរណភាពអ្នកគ្រូពេទ្យស្លាប់ដោយជំងឺកូវីដ
ដំណឹងនៃការស្លាប់របស់អ្នកគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុម្នាក់ ដោយសារជំងឺកូវីដ-១៩បានធ្វើឲ្យមហាជននិងមិត្តភ័ក្ដិរួមការងារព្រមទាំងក្រុមគ្រួសារសម្តែងក្តីរន្ធត់ចិត្តខ្លាំង។
ដោយឡែកងាកចាប់អារម្មណ៍មកមើលតារាសិល្ប:ល្បីៗរបស់ខ្មែរចំនួន៥រូបឯណេះវិញ ក៏មិនខុសគ្នាពីមហាជនដែរ គឺពួកគេសុទ្ធតែសម្តែងការសោកស្តាយ និងរំលែកទុក្ខចំពោះមរណភាពអ្នកគ្រូពេទ្យដែលស្លាប់ដោយសាជំងឺកូវីដ-១៩ផងដែរ។

តារាប្រុស-ស្រីរបស់ខ្មែរទាំង៥ដួងដែលផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំនិងសោកសៅជាមួយក្រុមគ្រួសារអ្នកគ្រូពេទ្យនោះរួមមាន៖
១.តារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី បានសម្តែងការរំលែកទុក្ខនិងសោកស្តាយខ្លាំងចំពោះការបាត់បង់នូវវីរៈជនអាវសអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានលះបង់គ្រប់បែបយ៉ាង និងចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
២.តារាចម្រៀងនិងក៏ជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លោក ជ័យ សុវ៉ាត ក៏បានផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះផងដែរ។

៣.តារាសម្តែងទឹកភ្នែក នី មុន្នីនាថ ក៏បានផ្ញើសាររំលែកទុក្ខដែរថា នាងខ្ញុំសូមសម្ដែងនូវការសោកស្ដាយនិងការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងCO VID-19 របស់វីរ:នារីកងទ័ពអាវសជួរមុខ ។
៤.ពិធីករលោក សុខ រ៉ាស៊ី បានបង្ហាញការសោកស្តាយដូច្នេះថា សូមចូលរួមរំលែកទុក្ខគ្រូពេទ្យស្ម័គ្រចិត្តទីមួយដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ សូមអោយប្អូនទៅបានសុគតិភព។

៥.តារាចម្រៀងនិងក៏ជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លោក ឌឿ វិសាល បានផ្ញើសាររំលែកទុក្ខដែរថា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផង ទោះពួកយើងមិនដែលស្គាល់គ្នា តែពួកយើងជាមិត្តរួមអាជីពយើងធ្វើដើម្បីជាតិខ្មែរដូចគ្នា។
សូមបញ្ជាក់ថា អ្នកគ្រូពេទ្យដែលស្លាប់មានឈ្មោះ អ៊ឹម ស្រីនិ ជាគិលានុបដ្ឋាយិកាបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អ្នកគ្រូពេទ្យបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១បន្ទាប់ពីបញ្ចូនមកព្យាបាលនៅភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ