Connect with us

ព័ត៌មានជាតិ

​តារារ៉េប វណ្ណដា មានអ្នកលូកដៃអន្តរាគមន៍

បានផុស

នៅ

បន្ទាប់ពីតារាចម្រៀងរ៉េប វណ្ណដា បានរងនូវពាក្យបណ្តឹងរបស់ក្រុមហ៊ុន ស្មាត នឹងបានចេញឃ្លីបវីដេអូនិយាយរៀបរាប់ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់រួចមក ពេលនេះក្រុមហ៊ុនបារមី ដែ​លជាក្រុមហ៊ុនគ្រប់គ្រង​រាល់​ការងារសិល្បៈ អាជ្ញាប័ណ្ណ កិច្ចសន្យា និងទាក់ទងការលក់សម្តែង-ច្រៀងរបស់ វណ្ណដា  បានចេញសេចក្តី​ថ្លែង​ការណ៍ដោយធ្វើការគាំទ្រ និងផ្តល់មេធាវី ដល់​តារា​ចម្រៀង វណ្ណដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដីថ្លែងការណ៍​របស់ក្រុមហ៊ុនបារមី បានបញ្ជាក់ថា ដើម្បីតបតាមការស្នើរសុំរបស់ វណ្ណដា ក្រុមហ៊ុន​សុំចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ និងធ្វើការគាំទ្រនូវអ្វីដែល វណ្ណដា បាននិយាយនៅក្នុង​វីដេអូ​បក​ស្រាយរបស់គាត់ទាក់ទងទៅនឹងរឿងផ្លូវច្បាប់ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ស្មាត។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ បានលើកឡើងទៀតថា ក្រុមហ៊ុនបានផ្តល់មេធាវី និងក្រុមប្រឹ​ក្សាផ្នែកច្បាប់​ដ៏ល្អបំផុតសម្រាប់តារាចម្រៀង វណ្ណដា ហើយនឹងព្យាយាមយ៉ាងស្វិតស្វាញដើម្បីឲ្យ​ វណ្ណដា មានយុត្តិធម៌​​។

សូមបញ្ជាក់ដែរថា តារាម្រៀង វណ្ណដា កាលពីពេលថ្មីៗនេះ បានចេញឃ្លីបវីដេអូមានរយៈពេល៧នាទី ​និ​យាយរៀបរាប់ជុំវិញបញ្ហា នៃពាក្យបណ្តឹងរបស់ក្រុមហ៊ុនស្មាត ដែលប្តឹងលោកឡើងតុលាការ។

នៅក្នុងវីដេអូនោះ តារាចម្រៀងវ័យក្មេង វណ្ណដា ក្រៅតែលើកឡើងអំពីបញ្ហាមួយចំនួនដែល​ខ្លួនធ្លាប់ធ្វើជា​មួយក្រុមហ៊ុនស្មាត គឺលោកក៏បានដាក់ក្តីសង្ឃឹមថា ច្បាប់នឹងផ្តល់យុត្តិធម៌​ចំពោះខ្លួនដែលកំពុង​រងពាក្យ​បណ្តឹងខាងលើនេះផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម