ជីវិតកម្សាន្ដ
រចនា រ៉ាវ៉ាឌី ខំនិយាយទាំងអួលដើម ក ពេលរម្លឹកដល់រឿងឈឺចាប់មួយនេះ
កញ្ញា រចនា រ៉ាវ៉ាឌី ជាតារាស្រីវ័យក្មេងមួយរូបដែលទទួលបានការគាំទ្រ និងក្រសោបបានទីផ្សារសម្តែងច្រើនអំឡុងមួយរយេ:ពេលចុងក្រោយនេះ។ ប៉ុន្តែកាលពីថ្មីៗកន្លងទៅ នាងក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលបន្ទាប់ពីទម្លាយរឿងរ៉ាវឈឺចាប់មួយចំនួន។

តាមរយ:វីដេអូខ្លីមួយដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គម គេឃើញស្រីស្រស់ រ៉ាវ៉ាឌី ស្ថិតក្នុងអារម្មណ៍ក្តុកក្តួលខ្លាំង ពេលរម្លឹកដល់រឿងរបស់ខ្លួនដែលធ្លាប់រងការរិះគន់លើសមត្ថភាពទាំងរូបសម្ផស្សនិងសម្លេងជាដើម។
តារាស្រី រចនា រ៉ាវ៉ាឌី បានរៀបរាប់ទាំងអួលដើមក និងទឹកភ្នែករលីងរលោងថា កន្លងមកមានគេនិយាយថា សម្លេងស្រាលដូចខ្មោច ហើយមាឌធាត់ឌាំងអញ្ចឹងតើយកមកធ្វើតួកុនដែរ?។ បើយកមកសម្តែងដូចជាមិនសមឡើយ។ នាងថា ពេលនោះហើយដែលធ្វើឲ្យអារម្មណ៍ខ្លួនហាក់បីដូចបាក់ទឹកចិត្តខ្លាំង។

រចនា រ៉ាវ៉ាឌី និយាយទៀតថា ក្រោយមកទៀតទើបដឹងថា អ្វីដែលគេមើលងាយយើងជាគន្លឹះដែលអាចធ្វើឲ្យយើងខ្លួនឯងកាន់តែរឹងមាំឡើង ដោយត្រូវពង្រឹងសមត្ថភាពខ្លួនធ្វើឲ្យបាន។ នាងបន្ថែមថានេះក៏ដើម្បីឲ្យទឹកភ្នែកលាងភាពទន់ជ្រាយរបស់ខ្ញុំចេញ ហើយដើរឆ្ពោះទៅមុខជាមួយភាពរឹងមាំរបស់ខ្ញុំបន្តទៀត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ