Connect with us

ព័ត៌មានជាតិ

ទឹកធ្លាក់អូរជាំជាតំបន់អាកូទេសចរណ៍បែបធម្មជាតិកំពុង ត្រៀមទទួលភ្ញៀវទេសចរណ៍

បានផុស

នៅ

មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយប្រមាណ៩៩គីឡូម៉ែត្រពីក្រុងបាត់ដំបង។ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏មានសក្តានុពលមួយ កំពុងបង្ហាញសម្រស់ ត្រៀមទទួលភ្ញៀវទេសចរណ៍ឡើងវិញ ខណៈថ្ងៃកំណត់នៃការបិទរមនីយដ្ឋាននិងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង រយៈពេល១៤ថ្ងៃ ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ខែសីហា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអោយដឹងថា នៅថ្ងៃទី០១ខែកញ្ញា នឹងដល់ថ្ងៃដែលកំណត់អោយបើកដំណើរការតំបន់គោលដៅទេសចរណ៍និងរមនីដ្ឋាននានាក្នុងខេត្តបាត់ដំបងឡើងវីញ បន្ទាប់ពីបិទបណ្តោះអាសន្នពីរលើកមកហើយ ដែលមានរយៈពេល២១ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីឌ១៩ចូលសហគមន៍ជាមួយរាជរដ្ឋាភិបាល។

ទោះបីយ៉ាងណាលោក ហម អារុណ បានអោយដឹងថា មកទល់ពេលនេះមិនទាន់បានទទួលគោលការណ៍ពីក្រសួងទេសចរណ៍នៅឡើយទេ ថាត្រូវបើកឡើងវិញ ឬ យ៉ាងណា។លោក ហម អរុណបន្ថែមថា រមណីយដ្ឋាននិងតំបន់ទេសចរណ៍នានា ក្នុងខេត្តបាត់ដំបងមានសំបូរបែប ជាលក្ខណៈវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្ត និង បែបធម្មជាតិជាដើម។

លោកបញ្ជាក់ថាក្នុងនោះសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំក៏ជាទីតាំងកំសាន្ត បែបធម្មជាតិមួយ កំពុងត្រៀមបើកដំណើរការទទួលភ្ញៀវឡើងវិញផងដែរ ។ដែលនៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។

ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថាបឹងទន្លេផែន ហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។

ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើនដូចជា: សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍សហគមន៍  ដូចនេះភ្ញៀវទេសចរមិនបាច់បារម្មណ៍ថាខ្វះខាតអ្វីឡើយ។

លោកបញ្ជាក់ថា សកម្មភាពកម្សាន្តនានាក្នុងសហគមន៍នេះមានដូចជា៖ ការដើរទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះដែលមានច្រើនដំណាក់និងផ្តល់នូវរសជាតិអារម្មណ៍ប្លែកៗពីគ្នា ,ការងូតទឹកជ្រោះកម្សាន្ត ,ការពិសារអាហារប្លែកៗក្នុងតំបន់ ដែលចំអិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់; ការបោះតង់ស្នាក់នៅប្រកបសុវត្ថិភាពខ្ពស់; ការទស្សនាហ្វូងមេអំបៅ, ការកម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុមៗ,ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពីសហគមន៍, ការទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូតខេត្តបាត់ដំបងជាដើម៕

អត្ថបទ ៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម