ជីវិតកម្សាន្ដ
អេដ វីន សម្រេចសាងផ្នួសបន្ទាប់ពីបាននៅក្រៅឃុំ
តារាសម្តែងប្រុសដែលផ្ទុះរឿងអាស្រូវប្រើហិង្សាលើអតីតគូស្នេហ៍រហូតឈានដល់ជាប់ពន្ធនាគារជាង២ខែ លោក អេដ វីន បានសម្រេចទៅកោសក់សាងផ្នួសដើរតាមគន្លងវិន័យព្រះធម៌។
ការសាងផ្នួងជាសង្ឃពីសំណាក់តារាសម្តែង អេដ វីន នេះ បន្ទាប់ពីលោកត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្មីៗនេះ ក្រោយតុលាការសម្រេចឃុំខ្លួនលើករណីប្រើហិង្សាលើអ្នកនាង សុទ្ធ បញ្ចកា ដែលជាអតីតសង្សាបណ្តូលចិត្ត។

ទោះបីមានការចែករំលែកនូវរូបភាពដែលតារាប្រុសលោក អេដ វីន ទៅកោសក់សាងផ្នួសបែបនេះក៏ពិតមែន ប៉ុន្តែមិនមានប្រភពណាមួយបញ្ជាក់ទេថា លោកបួសនៅវត្តណាឡើយ ខណ:មានមតិមួយចំនួនយល់ថា ការសាងផ្នួសរបស់ អេដ វីន គឺគោលបំណងដើម្បីសងគុណម្តាយដែលទើបស្លាប់កាលពីថ្មីៗ គ្រាដែលលោកកំពុងជាប់ទោសនៅពន្ធនាគារព្រៃ ស។

គួររម្លឹកថា តារាសម្តែងលោក អេដ វីន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស ឃុំខ្លួនបណ្តោះអាសន្ន។ ការបញ្ជូនខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៤៤៣ ៥” ញ”ដ.ឃ.ដចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា



-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១១ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា