ជីវិតកម្សាន្ដ
ស្ងាត់ៗ កែវ ពេជ្រពិសី ស្រាប់តែត្រៀមសម្រាលកូនឆាប់ៗនេះ
តារាសម្តែងពូកែខាងទឹកភ្នែក កែវ ពេជ្រពិសី កាលពីកន្លងទៅមានដំណឹងនៃការសាងសម្ព័ន្ធភាពស្នេហ៍ស្ងាត់ៗជាមួយបុរសអ្នកជំនួញឆ្លងទ្វីបអាណិកជនខ្មែររស់នៅកាណាដា។ មិនតែប៉ុណ្ណោះថែមទាំងបានរៀបចំពិធីភ្ជាប់រួចរាល់ហើយផងដែរ។
កាលនោះបើទោះបី កែវ ពេជ្រពិសី បានក្លាយទៅជាគូដណ្ដឹង ដែលជាអាណិកជនមកពីកាណាដាហើយក៏ពិតមែន។ ប៉ុន្ដែរហូតមកទល់ពេលនេះ នាងនៅមិនទាន់ហ៊ានកំណត់ពេលវេលាឬថ្ងៃចូលរោងការជាក់លាក់នៅឡើយទេ ព្រោះបញ្ហាជំងឺកូវីដ-១៩ កំពុងតែផ្ទុះឡើង។


ដោយឡែកថ្មីៗនេះស្រាប់តែមានដំណឹងទៀតថា តារាសម្តែងអ្នកនាង កែវ ពេជ្រពិសី កំពុងសម្ងំពពោះកូនក្នុងផ្ទៃជិតគ្រប់ខែ ដែលត្រៀមនិងសម្រាលឆាប់ៗខាងមុខនេះ។ តាមរយៈព័ត៌មាននេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ដោយហេតុថា មិនទាន់មានដំណឹងរៀបការផង ពិសី មានកូនបាត់ទៅហើយ។

គេនៅចាំថា កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោក ពៅ សម្បតិ ដែលគិតមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំ ទៅហើយខណៈពេលនេះនាងក៏ទទួលបានកាដូពិសេសក្នុងជីវិត ដែលកើតចេញពីចំណងស្នេហាផ្អែមល្ហែម គឺកូនប្រុសម្នាក់ដែលត្រៀមនឹងសម្រាលនៅចុងខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ។



ជាមួយគ្នានេះ អ្នកនាង កែវ ពេជ្រពិសី បានឲ្យដឹងថា នាងបានទៅពិនិត្យសុខភាពជាញឹកញាប់នៅមន្ទីរពេទ្យមួយដែលមានគុណភាពមិនចាញ់ពេទ្យថៃទេ ហើយខ្លួនក៏មិនបារម្ភការឆ្លងទន្លេកូនទី១នេះដែរ បើទោះបីជាត្រូវសម្រាលដោយវះកាត់ក្ដី៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?