ជីវិតកម្សាន្ដ
ថតស្ប៉តម្ដងៗមិនក្រោម១០ម៉ឺនដុល្លារ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ចុះប្រូម៉ូដផ្លែមៀនប៉ៃលិន ជូនពលរដ្ឋមិនគិតប្រាក់មួយដុល្លារ
ប្រិយមិត្ត ដែលតាមដានព័ត៌មានសិល្បៈ ប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរ បែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។

កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។

ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា និងរួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួយដង។


ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយចំនួនធំ បានយកចិត្តទុកដាក់បងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។

លោកបន្តថា “ជាក់ស្ដែងដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាកសិករ គ្មានទីផ្សារលោកបានចុះផ្ទាល់ ដើម្បីប្រមូលទិញពីបងប្អូនរហូតដល់ទៅ ១០០០តោន ហើយយកទៅលក់ក្នុងតម្លៃជូនប្រជាពលរដ្ឋក្នុងខេត្តផ្សេងទៀត១គីឡូត្រឹមតែ១៩០០រៀលប៉ុណ្ណោះ”។

ជាមួយគ្នានេះ កាលពីថ្ងៃទី៦ ម្សិលមិញ អ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានអញ្ជើញចុះសម្របសម្រួលបែងចែកផ្លែមៀនរាប់រយតោនទាំងកណ្តាលភ្លៀងទៅតាមបណ្តាលខេត្តក្រុងចំនួនដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត ក្រុងកំពង់សោម ខណៈខេត្តកំពង់ស្ពឺ កំពត អ្នកឧកញ៉ាក៏បានអញ្ជើញទៅលក់ដោយផ្ទាល់ដៃជូនបងប្អូនប្រជាពលរដ្ឋដោយស្នាមញញឹមភក្តីភាពជាជាតិខ្មែរតែមួយ ទាំងយប់អធ្រាត្រ។

លើសពីនេះទៅទៀត អ្នកឧកញ៉ាវ័យក្មេងចិត្តក្លាហានចេញមុខជួយប្រជាពលរដ្ឋគ្រប់ស្ថានភាពកាលៈទេសៈ បាននឹងអញ្ជើញទៅចុះលក់ផ្លែមៀនផ្ទាល់នៅក្រុងកំពង់សោមនៅថ្ងៃនេះបន្តទៀត ដើម្បីឲ្យបងប្អូនអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង។

បន្ថែមលើនេះ ការទិញមកលក់ខាតដើម ខាតកម្លាំងពលកម្ម ខាតថ្លៃដឹកជញ្ជូននេះ គឺក្នុងន័យមួយជួយសម្រួលទុក្ខលំបាកបងប្អូន ហើយម្យ៉ាងចង់ឲ្យពុកម៉ែបងប្អូនអ្នកខេត្តផ្សេងៗ បានភ្លក់រសជាតិផ្លែមៀនតាង៉ែនឲ្យបានច្រើនផងដែរ។

សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ានៅពេលនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋ កំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?