ជីវិតកម្សាន្ដ
ទោះសិល្បៈកំពុងរលូនក្តី តែសុខ វិច្ចរា មិនបោះបង់ការសិក្សាឡើយ
តារាស្រីកញ្ញា សុខ វិច្ចរា កំពុងនឹកស្ដាយពេលវេលាដែលកន្លងមកនាងបានបោះបង់ឱកាសការងារសិល្បៈជាច្រើនដូចជាសម្ដែងរឿងភាគ និងសម្ដែងតាមកម្មវិធីសិល្បៈនានាព្រោះតែជាប់រវល់ការសិក្សាធំជាង។
ក្នុងស្ថានភាពបែបនេះ នាងមិនសូវបានចូលប្រឡូកក្នុងពិភពសិល្បៈដូចជាតារាឯទៀតនោះទេ ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះ នាងចង់ចូលរួមការងារសិល្បៈដើម្បីសាងកេរ្តិ៍ឈ្មោះទាំងការសម្តែងភាពយន្ត ច្រៀង និងកម្មវិធីកម្សាន្តនានាដូចគេដែរ ចំពោះការផ្ដល់ឱកាសរួមទាំងការងារសិល្បៈទាំងឡាយ។

សុខ វិច្ចរា ក្នុងនាមជាម្ចាស់ជ័យលាភីលេខ១ ហ្វ្រេសស៊ីហ្គើល១រូប ពេលឃើញហ្វ្រេសស៊ីទាំងស្រីទាំងប្រុសជាច្រើននាក់ល្បីឈ្មោះក្នុងពិភពសិល្បៈ នាងក៏មានចិត្តចង់ធ្វើដូចគេដែរ។ ដូច្នេះហើយនាងបានតាំងចិត្តថា ទោះជាជាប់រវល់ការងារក្រៅសិល្បៈក្តីនាងនឹងឆ្លៀតចូលរួមឱ្យបានក្នុងការចេញសំដែងសិល្បៈ។ នាងមានចំណូលចិត្តទាំងសិល្បៈក្នុងវិស័យភាពយន្តព្រមទាំងចម្រៀងផងដែរ។

ថ្មីៗនេះនាងនិយាយថា កន្លងមកនាងខ្ញុំបានបោះបង់ឪកាសសម្ដែងជាច្រើនទាំងភាពយន្តទាំងសិល្បៈមួយចំនួនទៀតព្រោះតែជាប់រៀន ហើយក៏រវល់ការងារក្រៅទៀតដែរ មានគេទំនាក់ទំនងឲ្យចូលរួមសម្ដែងតែខ្ញុំគិតថា ការងារក្រៅសិល្បៈសំខាន់ជាង គឺដើម្បីជីវភាពរបស់យើង។ ទោះយ៉ាងណាពេលនេះនាងខ្ញុំកំពុងបានឱកាសមកវិញ គឺការសម្តែងភាពយន្តនិងកំពុងធ្វើជាតារាចំរៀងទៀតផង ព្រមទាំងមានការងារសិល្បៈតាមទូរទស្សន៍នានាដែរ។
ថ្វីបើមិនបានចូលរួមក្នុងពិភពសិល្បៈពេញទំហឹងក្តី តែបច្ចុប្បន្ននេះ សុខ វិច្ចរា បានចូលថតស្ពតពាណិជ្ជកម្មមួយចំនួនឱ្យទូរទស្សន៍នានាផងដែរ។

ក្នុងនាមហ្វ្រេសស៊ីហ្គើល ឆ្នាំ2017 ជ័យលាភីលេខ១ សុខ វិច្ចរា មានអាយុ 17 ឆ្នាំក្នុងតំណែងស្រីស្អាតនាងមិនបានចាប់យកជាប់លាប់ទេ ព្រោះតែរវល់សិក្សា ម្ល៉ោះហើយទស្សនិកជនបានស្គាល់នាងពុំសូវទូលំទូលាយទេ ពេលណាមានឱកាសថតសិល្បៈនាងនិងចេញថតឲ្យពេញទំហឹង ដើម្បីឲ្យទស្សនិកជនបានស្គាល់នាង តែពេលនេះនាងកំពុងផ្ដោតលើការសិក្សាសំខាន់ជាង៕
អត្ថបទ៖ រុងរឿង



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ