ជីវិតកម្សាន្ដ
ការប្រកួតMiss Grandឆ្នាំនេះដំណើការធម្មតា ខណៈបេក្ខនារីតំណាងរាជធានីខេត្តសុទ្ធតែស្រស់ស្អាត
ការប្រកួតMiss Grand Cambodia ក្នុងឆ្នាំ២០២១នៅតែត្រូវបានធ្វើឡើងក្រោមការបចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ខណៈដែលរូបសម្រស់របស់បេក្ខនារីទាំង២៥ដែលតំណាងអោយរាជធានី ខេត្តទាំង២៥ គឺមើលទៅស្រស់ស្អាតនិងទាក់ទាញខ្លាំង។

ការប្រកួតលើកនេះ គណកម្មការបានប្ដូរពីការជួបជុំ ដោយរើសតាមប្រព័ន្ធអនឡាញហើយបេក្ខនារីដែលបានចូលប្រកួត ត្រូវកំណត់អោយផ្ញើជារូបថត និងជាវីដេអូណែនាំខ្លួន ហើយដំណាក់កាលទី១ជម្រើសបាន៥០រូប និងបន្តជម្រើសបាន២៥រូបតំណាងអោយរាជធានីខេត្តទាំង២៥រូបនៅក្នុងពេលនេះ។

បេក្ខនារីទាំងនេះកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វាហាប់នៅលើផេកផ្លូវការរបស់Miss Grand Cambodia ដោយបេក្ខនារីម្នាក់ៗសុទ្ធមានចំណេះដឹង និងស្អាតៗខណៈដែលបេក្ខនារីនៅក្នុងឆ្នាំនេះមួយភាគធំក៏ជាអតីតបេក្ខនារីបវរកញ្ញាក្នុងការប្រកួតផ្សេងៗ។ ការប្រកួតកាន់តែឈានដល់វគ្គទាក់ទាញខ្លាំងដោយនៅថ្ងៃទី២០កញ្ញានេះ បេក្ខនារីទាំង២៥ នឹងប្រជែងគ្នាក្នុងឈុតហែលទឹកក្រៅឆាក ថ្ងៃទី២១កញ្ញានឹងប្រកួតឈុតតំណាងជាតិដែលសម្រិតសម្រាំងដោយអ្នកច្នៃល្បី និងនៅថ្ងៃទី២៤ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

បេក្ខនារីដែលឆ្នើមជាងគេ នឹងត្រូវគ្រងមកុដដែលមានតម្លៃរហូតដល់៣៥០០០ដុល្លារដែលជាតម្លៃថ្លៃជាងមកុដកាលពីឆ្នាំមុន។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺការប្រកួតនៅក្នុងឆ្នាំនេះ មានសុទ្ធតែជាអតីតម្ចាស់មកុដកាលពីឆ្នាំកន្លងទៅមកធ្វើជាគណកម្មការដូចជា,កញ្ញា លីវ ជីលី Miss Grand Cambodia 2020 និងជាបេក្ខនារីដែលលេចធ្លោក្នុងការប្រកួតMiss Grand នៅក្នុងប្រទេសថៃថ្មីៗ។

Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ និង Miss Wisdom Cam bodia 2020 កញ្ញា ហុក សារិតុលា។ គណកម្មការជាបវរកញ្ញាទាំង៥រូប នឹងផ្ដល់សំនួរចុងក្រោយដល់បេក្ខនារីប្រកួតប្រជែង ដែលកំពុងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ការប្រកួត Miss Grand Cambodia ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។

បេក្ខនារីមួយរូបដែលគ្រងម្ចាស់មកុដនៅក្នុងឆ្នាំនេះ នឹងចេញទៅប្រកួត Miss Grand Internationalនៅក្នុងប្រទេសថៃ ក្នុងខេត្តភូកេតនាខែធ្នូខាងមុខ។ មកទល់ពេលនេះគេឃើញ វីដេអូបង្ហាញខ្លួន របស់បេក្ខនារីនីមួយៗ ត្រូវបានបង្ហោះយ៉ាងផុសផុល ពីសំណាក់ហ្វេនៗនៅលើហ្វេសបុកនិងTik Tok ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?