ជីវិតកម្សាន្ដ
អតីតតារាភាពយន្តខ្មែរទសវត្ស៦០អ្នកស្រី ណុប យ៉ាដា ទទួលមរណភាពនៅប្រទេសបារាំង
ភ្នំពេញ ៖ នេះជាដំណឹងសោកសៅនិងក្រៀមក្រំបំផុតតសម្រាប់មហាជននិងក្រុមគ្រួសារសាច់ញាតិរប ស់អ្នកស្រី ណុប យ៉ាដា អតីតតារាភាពយន្ដខ្មែរជើ ងចាស់ក្នុងទស្សវត្សឆ្នាំ៦០ដោយអ្នកស្រីបានទទួល មរណភាពក្នុងជន្មាយុ៨១ឆ្នាំដោយសាររោគាពាធ នៅប្រទេសបារាំង។

បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រុម ព្រះសូរិយាបានលើកឡើងថា ដំណឹងមរណភាពនៃអតីតតារាភាពយន្តខ្មែរ ណុប យ៉ាដា តួឯកក្នុងខ្សែ ភាពយន្តរឿង រិរិទ្ធីវង្ស ឬ នរកលោកិយ។លោកស្រី ណុប យ៉ាដា អតីតតារាភាពយន្តខ្មែរមួយរូបកាលពីទសវត្ស៦០ដែលមានភ័ព្វសំណាងបានរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហមបានទទួលមរណភាពកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២១នាគេហដ្ឋានរបស់លោកស្រីនាខេត្តមួយក្បែរក្រុងម៉ារ៍សីប្រទេសបារាំងក្នុងជន្មាយុ៨១ឆ្នាំដោយរោគាពាធ។

ប្រភពបន្តថា នេះជាដំណឹងដ៏សែនសោកស្តាយរកទីបំផុតគ្មានសម្រាប់ក្រុមព្រះសុរិយាក្រុមអ្នកស្រាវ ជ្រាវមរតកចម្រៀងនិងភាពយន្តខ្មែរពីអតីតក៏ដូច ជាបងប្អូនប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រមរតកសិល្បៈខ្មែរនាសម័យយុគមាស។ ការបាត់បង់លោកស្រីគ្មានថ្ងៃវិលត្រឡប់មកវិញនេះប្រៀបដូចជាបាត់បង់វត្ថុដ៏មានតម្លៃមួយរបស់ប្រជាជាតិខ្មែរ។

លោកស្រី ណុប យ៉ាដា ដែលមហាទស្សនិកជនប្រាកដជាស្គាល់លោកស្រីយ៉ាងច្បាស់តាមរយៈខ្សែភាពយន្តខ្មែរជាច្រើនដូចជាកូលាបស្រពោនរឿងពេជ្ឃ ឃាតក្រមុំ រឿងបក្សីចាំក្រុង រឿងចៅស្រទបចេក ពិសេសរឿងស្រមោលអតីតកាលនិងរឿងនរកលោកិយ។ តាមរយៈនេះមានមហាជនជាច្រើនបានបង្ហាញការសោកស្តាយនិងរំលែកទុក្ខគ្រប់គ្នា៕
ដោយ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ