Connect with us

ជីវិតកម្សាន្ដ

ទម្ងន់​ក៏​ស្រក សម្រស់​ក៏​បាក់ ​សាយ​នៅ​តែ​មាន​កម្លាំងចិត្ត​ដោយសារ​​មហាជន​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន

បានផុស

នៅ

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងមហាជនមួយចំនួនធំកំពុងតែសម្តែងការគាំទ្រ ហើយលើកសរសើរខ្លាំងចំពោះសកម្មភាពរបស់តារាចម្រៀងឯករាជ្យលោក សាយ ដែលបានព្យាយាមពុះពារស្វែងរកថវិកាជួយដល់មន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប​ ទោះបី​ស្រកទម្ងន់ច្រើនគីឡូនិងមានសម្រស់ប្រែខ្មៅជាងមុនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់មានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសម្តែងអារម្មណ៍បែបនេះថាខ្ញុំពិតជារំភើបខ្លាំងណាស់ ដោយយោងតាមគណនីរបស់តារាចម្រៀងឯករាជ្យ សាយ បានបង្ហោះអំពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អភិបាលរងនិង ប្រជាជនជាច្រើននៅក្នុងខេត្តសៀមរាប។ សកម្មភាពនេះក៏បានធ្វើឲ្យលោកកាន់តែមានអារម្មណ៍សប្បាយចិត្តនឹងការងារសង្គមបន្តទៀត។

ជាមួយគ្នានេះបើតាមការសង្កេតឃើញរាល់សកម្មភាពនិងទង្វើរជាក់ស្តែងគឺលោកសាយ បាន បង្ហាញពីក្តីរីករាយខ្លាំងចំពោះកិច្ចការងារសង្គមដែលត្រូវបានអភិបាលរង ពៅ ពិសិដ្ឋនិង ប្រជាជនទទួលរាក់ទាក់ និង ព្រមទាំងចូលរួមអមដំណើររត់ដើម្បីអបអរការមកដល់នៃកម្មវិធីរបស់លោក សាយផងដែរ ។

តាមរយៈសកម្មភាពនេះគឺមានប្រជាពលរដ្ឋជាច្រើននាំគ្នាសម្តែងអារម្មណ៍រីករាយដែល តារាចម្រៀងលោក សាយ បានចំណាយពេលវេលានិងលះបង់ទាំងកម្លាំងកាយនិង កម្លាំងចិត្តទៅលើការងារសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ជួយលើកុមារនៅមន្ទីរពេទ្យកុមារអង្គរ។ មកដល់ថ្ងៃនេះ ចំណូលដែលលោក សាយ ទទួលបានដើម្បីជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរមានចំនួនជាង ៤២ម៉ឺនដុល្លារហើយ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖សំណាង អេលីណា ពោលប៉ុន្មានឃ្លានេះ មុនបញ្ចប់តួនាទីជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជានាឆ្នាំចាស់

ចុចអាន៖រ៉េត សារីតា អាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ដោយសារមានសមត្ថភាពពូកែបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម