Connect with us

ព័ត៌មានជាតិ

ទៅលេងព្រះសីហនុ ក៏មានរមណីយដ្ឋាន​រូបចម្លាក់ស្អាតមិនចាញ់ រមណីយដ្ឋានប្រវត្តិសាស្ត្រទេ

បានផុស

នៅ

រមណីយដ្ឋានទេសចរណ៍ប្រាសាទបន្ទាយទ័ព មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ អូរ​តា​ប៉ាង ​ឃុំ​អូរ​ឧកញ៉ា​ហេង ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ គឺ​តំបន់​កម្សាន្ត​ទើប​បង្កើត​ថ្មី​ដោយ​ក្រុមហ៊ុន​ឋានសួគ៌ ​បច្ចុប្បន្ន​កំ​ពុង​មា​ន​ភាព​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ​ចូលទៅ​លេង​កម្សាន្ត​ឥត​ដាច់ បើ​ទោះជា​រមណីយដ្ឋាន​​មួយ​នេះ កំពង់​ដំណើរ​ការសាង​សង់ក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋានថ្មីនេះ ប្រៀបដូចជាប្រាសាទថ្មីមួយ ដោយសារទឹកដៃនៃការចម្លាក់ប្រាសាទស្អាតប្រណិត ដែលធ្វើឱ្យអ្នកដែលទៅលេងមួយចំនួន មានការយល់ច្រឡំថា ជារមណីយដ្ឋានទើបរកឃើញថ្មី តាមតាការពិតទៅនោះ គឺមិនមែនទេ គឺជាការវិនិយោគរបស់ក្រុមហ៊ុន​ឋានសួគ៌។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែកញ្ញា នេះថា រមណី​យ​ដ្ឋា​ន​ថ្មី ឈ្មោះ​ថា​រមណី​ដ្ឋា​ន​ប្រ សា​ទ​បន្ទា​យទ័ព នេះ​គឺ​បង្កើត​ឡើង​ដោយ​ក្រុម ហ៊ុន​ឯកជន ដោយ​រៀបចំ​ជា​រ​បាក់​ទឹក​ធ្លាក់ និង​មាន​ចម្លាក់​ដាប់​ចេញពី​ផ្ទាំង​ថ្ម​នៅ​នឹងកន្លែង​ផ្ទាល់​ ដោយ​ជា​ងចំលាក់​និង​រូប​មួ​យចំនួនទៀត​នាំ​យកមក​រៀបចំ​ដាក់​បន្ថែម​មាន​ទម្រង់​ស្រដៀង​ទៅ​នឹង​ចម្លាក់​នៅ​តាម​ប្រា​សាទបុរាណ​។

ក្រុមហ៊ុនវិនិយោគ បានឆ្លាក់ចម្លាក់ថ្ម ភ្នំ និងមានទឹកជ្រោះ ដែលមានចម្លាក់ប្រាសាទនៅលើថ្ម រូបដំរី ដូចពីជំនាន់ដើម។

តាមសម្ដីរបស់អ្នកបម្រើការនៅរមណីយដ្ឋានប្រាសាទបន្ទាយទ័ពកន្លងមកបញ្ជាក់ថា ថ្ងៃ​ធម្មតា​មិន​សូវ​មាន​ភ្ញៀវ​ទេសចរមកលេងកម្សាន្ត​ទេ គឺ​ភ្ញៀវ​ទេសចរ​​ភាគច្រើន​មក លេង​តែ​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ដោយសារ​តែ​រមណីយដ្ឋាន​​ទើប​និង​ចា​ប់ផ្តើមសាងសង់ គឺ​ភ្ញៀវ​ទេស​ចរ​​មក​លេងកម្សាន្ត បាន​ត្រឹម​គយគន់​មើល​ទឹកជ្រោះ​ធ្លាក់​និង​ទេស​សភាព​ដ៏​ស្រស់​ត្រកាល នៃ​សម្រស់​ធម្ម​ជាតិ​នៅ​ជុំវិញ ​រមណីយដ្ឋាន​រូ​ម​និង​រូបចម្លាក់​នៅ​លើ​ផ្ទាំ​ថ្ម​ប៉ុណ្ណោះ។

​ភ្ញៀវ​ទេសចរ​អាច​ទៅលេង​កម្សាន្ត​រមណីយ​ដ្ឋា​ន​ ប្រសាទ​ប​ន្ទា​យ​ទ័ព បាន​គឺ​មាន​ផ្លូវ​ពី​រជំ​រើស ដោយ​ផ្លូវ​ទី​១​អាចធ្វើដំណើរ​ពី​ចេញ​ផ្លូវជាតិ​លេខ៤​ ត្រង់ចំណុច​ផ្លូវបំបែក​គីឡូម៉ែត្រ លេខ១៩៣(​ផ្លូវ​ក្រាល​គ្រួស​ក្រហម​) ឆ្លង​កាត់​តាមប​ណ្តោយ ភូមិ​អូ​តា​ប៉ាងចម្ងាយ ប្រមាណ​ជិត​១០​គី​ឡូម៉ែត្រនោះ និង​ដល់​ហើយ​។

ផ្លូវ​ទី​២ គឺអាច​ធ្វើដំណើរ​ចេញ​ពីផ្លូវ​សម្តេច​សង្ឃ​ទេ​ព្យ វ​ង្យ​ ត្រង់ចំណុច ភូមិ​អូរ​ត្រជាក់ចិត្ត ដោយធ្វើដំណើរ តា​មផ្លូវ​ក្រាល​គ្រួស​ក្រហម​ដូចគ្នា ប៉ុន្តែរ​មាន​ចម្ងាយ​ឆ្ងាយជាង​ផ្លូវ​ទី​១បន្តិច គឺ​ប្រវែង​ប្រមាណជិត២០​គីឡូ​មែត្រ ឯ​ណ្ណោះ ។​

តាម​ការចុះពិនិត្យ​ផ្ទាល់​ដោយ​លោក​ប្រធាន​មន្ទីរ​ វប្បធម៌ ​និង​វិចិត្រ​សិល្បៈខេត្ត​ និង​មានការ​សហការ​ពី​អាជ្ញាធរ​​ស្រុក​ព្រៃនប់​កន្លងមកបានឱ្យដឹងថា ​ភាគច្រើន​នៃ​ចម្លាក់​នៅ​ក្នុង​រមណីយដ្ឋានកែច្នៃ «ប្រាសាទ បន្ទាយ​ទ័ព» គឺ​សាងសង់​បែប​ព្រហ្មញ្ញសាសនា​។​ ទាំងនេះ​គឺជា​ការ​ចូលរូ​ម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៏​ ដើម្បី​បម្រើ​វិ​ស័យ​ទេ​សចរណ៍ក្នុង​ខេត្ត​ព្រះសីហនុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម