Connect with us

ជីវិតកម្សាន្ដ

បេក្ខជន៨ក្រុម និងទោលដំបូងក្នុងវគ្គ Top20 សប្ដាហ៍ទី១ពិតជាមិនធម្មតា

បានផុស

នៅ

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដោយគណៈកម្មការ ឬ​វគ្គ Judge Audition ចំនួន ៤ សប្ដាហ៍​កន្លងទៅ កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ បាន​ចម្រាញ់​ស្វែង​រកឃើញ​បេក្ខជន​ ដែលមាន​ទេពកោសល្យ​ឆ្នើម​ចំនួន​២០​ក្រុម និង​ទោល ដើម្បី​ឆ្លង​មកកាន់​វគ្គ​កំពូល​ទាំង​២០ ឬ Top20 ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាន់តែ​ពិសេស​ជាង​វគ្គ​មុនៗ ក្នុង​វគ្គ​នេះ បេក្ខជន​ទាំង​២០​ក្រុម​និង​ទោល នឹង​បង្ហាញ​សមត្ថភាព​ទៅតាម​វិញ្ញាសា​រៀងៗ​ខ្លួន ដែល​ផ្ដល់​ដោយ​គណៈកម្មការ កាលពី​ថ្ងៃ​ប្រកាស​លទ្ធផល​វគ្គ​ជម្រុះ​ដោយ​គណៈកម្មការ សប្ដាហ៍​ទី​៤​។

​នៅ​សប្ដាហ៍​ទី​១ នៃ​វគ្គ​កំពូល​ទាំង​២០ បេក្ខជន​ដែល​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​រួមមាន​៖

១. បេក្ខជន ក្រុម​ម​ហោ​នា​រា មកពី​រាជធានី​ភ្នំពេញ ចាប់បាន​វិញ្ញាសា “​បទ ខ្មែរ​ច្រូតស្រូវ​”

២. បេ​ក្ខ​នារី ស៊ី ចន្ទ​សុជាតា មកពី​រាជធានី​ភ្នំពេញ ចាប់បាន​វិញ្ញាសា “​របាំ សេក​សារិកា​”

៣. បេ​ក្ខ​នារី សំ ប៉ូ​លីដា មកពី​ខេត្តព្រៃវែង ចាប់បាន​វិញ្ញាសា “​បទ កិន្នរ​”

៤. បេក្ខជន ក្រុម​មរតក​អង្គរ មកពី​ខេត្តសៀមរាប ចាប់បាន​វិញ្ញាសា “​បទ ជើត​ជូន​គ្រូ​”

៥. បេក្ខជន សារី សិលា មកពី​ខេត្តព្រៃវែង ចាប់បាន​វិញ្ញាសា “​សន្សឹមៗ​កុំ​បំបោល ក្រែងលោ​មិន​ដល់​ដូច​ប្រាថ្នា​”

៦. បេក្ខជន ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ មកពី​រាជធានី​ភ្នំពេញ ចាប់បាន​វិញ្ញាសា “​បទ ស្មឺ​ខ័ឌ្គ​សមុទ្រ​”

៧. បេក្ខជន ក្រុម​កុញ្ជរ​ជ័យ មកពី​រាជធានី​ភ្នំពេញ ចាប់បាន​វិញ្ញាសា “​បទ រោទិ៍​ភព​ផាត់​”

៨. បេក្ខជន ក្លឹប​បណ្ដុះបណ្ដាល​សិល្បៈ​វប្បធម៌​ខ្មែរ​អង្គរ មកពី​ខេត្តសៀមរាប ចាប់បាន​វិញ្ញាសា “​ដកស្រង់​ពី​រឿង​រាមកេរ្តិ៍​”

គួរបញ្ជាក់​ផងដែរ​ថា វគ្គ​កំពូល​ទាំង​២០ នឹងត្រូវ​បែងចែក​ជា​បី​សប្ដាហ៍ ដែល​សប្ដាហ៍​ទី​៣ ក៏​ជា​ថ្ងៃ​ដែល​ត្រូវ​ប្រកាស​លទ្ធផល​រួមគ្នា​ផងដែរ​។

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ រៀបចំ​និង​ផ្ដួចផ្ដើម​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត​តន្ត្រីករ និង​មានការ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៧​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម