Connect with us

ជីវិតកម្សាន្ដ

ទើប​បង្ហាញ​តម្រុយ​វិល​ចូល​សិល្បៈ​ឥឡូវ ហេង ប៊ុន​លាភ ទទួល​បាន​ការងារ​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ មហាជន​ដឹង​ហើយ​ថា ​អតីត​តារា​ចម្រៀង​ដែល​ស្រូប​បាន​ភាព​ល្បី ល្បាញ​តាមរយៈ​បទ​«​ទឹក ភ្នែក​ស្វាមី​ស្រីឡង់សេ​»​ គឺ​លោក​ហេង ​ប៊ុន​លាភ​ បន្ទាប់​ពី​សាង​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​សិល្បៈ​នោះ​លោក​ក៏​បាត់​វត្តមាន​ទៅវិញ​យូរ​ឆ្នាំ​មកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​នោះគេ​ចាំបាន​ថា​ ក្រោយ​បាត់​វត្តមាន​ពី​សិល្បៈ នោះ​លោក​ហេង ប៊ុន​លាភ ក៏ត្រូវ​បាន​គេ​ដឹងថា​លោក​សម្រេច​ដើរចេញ​ពី​វិថី​សិល្បៈដោយ​ងាក​ទៅ​ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​នៅ​ឯ​ជនបទ​ស្រុក​ស្រែចម្ការ​ជា​មួយ​ក្រុមគ្រួសារ​យ៉ាង​មាន​សេចក្តី​សុខ​ខ្លាំង​ហាក់​មិន​អាល័យ​អាជីព​ចាស់​ឡើយ​។

ដោយ​ឡែក​ស្រាប់តែ​ថ្មីៗ​នេះ ​តារា​ចម្រៀង​ទឹកដម​មនោសញ្ចេតនា​លោក ហេង ប៊ុន​លាភ បានបង្ហាញ​ត​ម្រុ​យ​ហាក់​ចង់​វិល​ចូល​វិថី​សិល្បៈ​តាម​គន្លង​អតីតកាល​វិញ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា​។​ ប៉ុន្តែ​គេ​មិនដឹង​ថា ​ការពិត​ឬ​បែប​ណា​ទេ​។​ លោក ហេង ប៊ុន​លាភ បាន​សរសេរ​សំណេរ​ខ្លី​ភ្ជាប់​នឹង​ចេតនា​ចង់​វិល​មក​ច្រៀង​ដូច្នេះ​ថា ​«​ចង់​ក្លាយ​ជា​អ្នកចម្រៀង​ដូចមុន​»​។​

​ប៉ុន្តែ​យ៉ាងណាមិញ ​បន្ទាប់ពី​បង្ហាញ​តម្រុយ​នេះ​មិនទាន់​បាន​ប៉ុន្មាន​ផង​មុន​នេះ​គេ​ក៏​ឃើញ​លោក ហេង ប៊ុន​លាភ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ថត​ជុំ​គ្នា​រួម​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ល្បីៗ​ជាច្រើន​ដួង​ខណៈ​ក៏មាន​វត្តមាន​លោក ទេព រិន្ទ​ដា​រ៉ូ ផងដែរ​។​

​ខ្លឹមសារ​ដែល​លោក ហេង ប៊ុន​លាភ លើកឡើង​នៅ ក្នុង​សំណេរ​នោះ​បាន​និយាយ​ខ្លី​ថា​លក់​ដី​មិន​ដាច់ លក់ខ្លួន​ម្តង​។​ តាមរយៈ​សំណេរ​នេះដែរ​ភ្លាមៗ ​លោក​ទេព រិន្ទ​ដា​រ៉ូ បាន​ចូល​ផ្ញើ​សារ​ឆ្លើយតប​ដែរ​ថា Nice បាន​ធ្វើ​ការ​រួមគ្នា​ម្តងទៀត​។​ ដោយសារ​សកម្មភាព​នេះ​ទើប​អ្នកគាំទ្រ​យល់ថា​លោក ហេង ប៊ុន​លាភ កំពុង​ទទួល​បាន​ការងារ​សិល្បៈ​ឡើងវិញ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម