Connect with us

ជីវិតកម្សាន្ដ

តារា២ដួងគក់ទ្រូងពេលដឹងតម្លៃខ្លួនថតសម្អាងការ៣ម៉ឺនដុល្លារក្នុង១ខែ របស់អ្នកលក់ឡេ​អនឡាញ​

បានផុស

នៅ

មកដល់ពេលនេះ​រឿងរ៉ាវ​របស់​អ្នកលក់ឡេ​អន​ឡាញ​កញ្ញា អាជី នៅតែ​ជា​ប្រធានបទ​ក្តៅ​ និង​ការរិះ​គន់​ពី​សំណាក់​មហាជន​ពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​ពីអួត​ក្តែ​ងៗ​ថា ​ខ្លួន​ចុះ​កុងត្រា​ថត​ឲ្យ​សម្អាងការ​រយៈពេល​១​ខែ​ក្នុងតម្លៃ​ខ្លួន​៣​ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​ត្រូវបាន​គេ​យល់ថា​ ជាការ​អួត​ដោយ​លើ​កត​ម្កើងខ្លួនឯង​ជ្រុល​ហួសហេតុ​ពេក​ ខណ​:​តារា​អា​ជីព​ល្បីៗ​លំដាប់​ប្រទេស​(Grad A)​មានដូចជា​,​កំ​ពូល​តារាចម្រៀង​លោក​ ព្រាប សុវត្ថិ ,​លោក ខេមរៈ​សិ រី​មន្ដ និង ឱក សុគន្ធ​កញ្ញា ,​ពេជ្រ សោភា ,​សុខ ពិសី ជាដើម​ក៏​ពុំមាន​តម្លៃ​ខ្លួន​ដល់​ថ្នាក់​នេះ​ដែរ​។​

ទន្ទឹមគ្នា​ដែល​ល្បី​រឿង អា​ជី ព្រោះ​តម្លៃ​ខ្លួន​ខ្ពស់​នេះដែរ​ ក៏មាន​តារា​ប្រុស​-​ស្រី​២​ដួង​បានបង្ហាញ​នូវ​អារម្មណ៍​ហួសចិត្ត​ផងដែរ​។​ ជាក់ស្តែង​តារា​ស្រី ឈឹម អា​រី​យ៉ា បានលើកឡើង​ដោយ​ខ្លី​ថា ​៣,០០០០​ដុល្លារ​ខ្លាំង​ជាង​តារា​ទៀត​។​

ចំណែក​តារា​ប្រុស​រូប​សង្ហា​លោក ហេង នរ​:​កក្កដា វិញ​ក៏បាន​បញ្ចេញមតិ​ថា ហ៊ឺ​,​ថត​សម្អាងការ​៣​ម៉ឺ​ន ដុល្លារ​តួរ​ស្រីៗ​ធំៗ​លំដាប់​A​នៅ​ខ្មែរ​តាម​ខ្ញុំ​ដឹងអស់​ធំ​ហើយ​១​ពាន់​ដុល្លារ អា​ជី​អើ​យ​អា​ជី​។​សូមជម្រាបថា ​អ្នកលក់​ឡេ​អន​ឡាញ​កញ្ញា អា​ជី ថ្មីៗ​នេះ​បានលើកឡើង​តាមរយ​:​កិច្ចសម្ភាសន៍​ផេ​ក​សិល្បករ​កម្ពុជា​របស់លោក អ៊ឹម ជីវ៉ា បែបនេះ​ថា ​ដោយមាន​អំណោ​យ​ផល​ពី​ធម្មជាតិ​រូបនាង​ស្លៀក​ពាក់​អ្វី​ក៏​ស្រស់ស្អាត​ សូម្បីតែ​ក្រោក​ពី​គេង​ឡើង​មិនទាន់​ងូតទឹក​ក៏​នាង​គិតថា​នាង​ស្រស់ស្អាត​ជាង​នារី៩នាក់​ក្នុង​ចំណោម​១០​នាក់​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម