ជីវិតកម្សាន្ដ
ព្រោះរឿងនេះ អ្នកនាង កែវ កល្យាន ប្រកាសឈប់ឲ្យកូនស្រីថតរឿង ស្រលាញ់ភេទដូចគ្នា !
អតីតតារាសម្ដែងស្រីទសវត្សរ៍ ៨០ និង ៩០ អ្នកនាង កែវ កល្យាណ បានប្រកាសជាសាធារណថា ខ្លួនសម្រេចចិត្តរួចហើយ ដោយឈប់ឲ្យកូនស្រីសំណព្វចិត្តឈ្មោះ កែវ ឡាវីញ ថតសម្ដែងភាពយន្ត ប្រភេទស្រីស្រលាញស្រីដូចគ្នាហើយ។


ការប្រកាសដោយបើកចំហរបស់តារាជើងចាស់ អ្នកនាង កែវ កល្យាណ នេះកើតឡើងបន្ទាប់ពីកើតមានរឿងចម្រូងចម្រាសអំឡុងពេលដែលកូនស្រីរបស់ខ្លួន កញ្ញា កែវ ឡាវីញ បានបង្ហាញវត្តមានសម្ដែងក្នុងខ្សែភាពយន្តរឿងភាគរបស់ស្ថានីយទូរទស្សន៍ ដោយតម្រូវដើរតួជាតួអង្គស្រលាញ់ភេទដូចគ្នា។
បន្ទាប់ពីកើតមានរឿងរ៉ាវមិនសប្បាយចិត្តនេះឡើង អ្នកនាង កែវ កល្យាណ បានថ្លែងបញ្ជាក់ឲ្យដឹងថា អ្នកនាងបានសម្រេចច្បាស់ថាឈប់ឲ្យកូនស្រីថតទៀតហើយ។ បកស្រាយចម្ងល់មហាជន អ្នកនាង កែវ កល្យាណ បានលើកឡើងថា ខ្ញុំឈប់ឲ្យថតហើយ ព្រោះឆ្អែតពេក។

អ្នកនាង កែវ កល្យាណបានរៀបរាប់ថា”ខ្ញុំថាឲ្យកូនបន្តតំណែង និងនាំគ្នាលើកស្ទួយវិស័យសិល្ប:ខ្មែរឲ្យរីកចម្រើន បើមិនបានស្មើរអ្នកជិតខាង ក៏បានប្រហែលគេដែរ ព្រោះខ្ញុំឈឺចាប់ បើចាញ់កុនថៃឬប្រទេសជិតខាង។ ប៉ុន្តែផ្ទុយទៅវិញ មិនបានចូលរួមគាំទ្រឬលើកស្ទួយ បែរជាកាន់តែជាន់ពន្លិចខ្មែរគ្នា”។


តារាសម្តែង កែវ កល្យាណ បានបន្តថា អ្នកនាងមានសមត្ថភាពចិញ្ចឹមកូនបានល្អណាស់ ហើយមកពីស្រលាញ់សិល្ប:ទើបឲ្យថត តែមិនអីទេ បើកូនទំនេរឆ្លៀតបានក៏បន្តយូៗមួយរឿង។ ប៉ុន្តែអាប្រភេទរឿង ស្រលាញ់ភេទដូចគ្នា ឈប់ឲ្យថតហើយ ថតបានតែដៃគូជាមួយបុរសវិញ។ នាងបន្ថែមថា នាងមិនដែលរើសអើងលើភេទដូចគ្នានោះទេ៕
អត្ថបទ៖ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់