ជីវិតកម្សាន្ដ
ឆន្ទ:កងទ័ពអាវស ! ជ័យ សុវ៉ាត ទោះបីនឿយហត់ នូវតែញញឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ កូវីដ១៩
តារាចម្រៀង លោក ជ័យ សុវ៉ាត កន្លងត្រូវបានមហាជនដឹងហើយថា លោកសុខចិត្តទម្លាក់ចោលក្បាលមេក្រូ និងសំលៀកបំពាក់ជាអ្នកចម្រៀង មកគ្រងឯកសណ្ឋានគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។


សម្រាប់ការបង្ហាញវត្តមានជាគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៃសមាគមគ្រូពេទ្យធីតា ដើម្បីចូលរួមក្នុងសកម្មភាពជួយសង្គ្រោះអ្នកជំងឺកូវី-១៩ របស់លោក ជ័យ សុវ៉ាត បានធ្វើឲ្យមហាជនគាំទ្រនិងសរសើរខ្លាំង ចំពោះទឹកចិត្តលះបង់ដ៏ធំធេងនេះ ។
កន្លងមក លោក ជ័យ សុវ៉ាត ក៏ធ្លាប់បានបង្ហាញឆន្ទ:ដ៏មោះមុតរបស់ខ្លួន ក្នុងនាមជាកងទ័ពអាវស ចូលរួមប្រយុទ្ធប្រឆាំងកំចាត់កូវីដ-១៩ផងដែរ។ លោកថា «កងទ័ពអាវសម្នាក់នេះមិនចុះចាញ់ ហើយក៏មិនរុញរាដាច់ខាត ដើម្បីប្រទេសរបស់យើងឆាប់វិលមករកការសប្បាយ និងមិនមានភាពភ័យខ្លាច ដោយសារមេរោគចង្រៃនេះ។



ជ័យ សុវ៉ាត និយាយថា បច្ចុប្បន្នលោកបានបំពេញតួនាទីជាគ្រូពេទ្យស្ម័គ្រចិត្តផង និងជាតារាចម្រៀងផង គឺលោកដើរទន្ទឹមគ្នា ហើយចំពោះការងារជាគ្រូពេទ្យ គឺប្រឈមខ្លាំង នឹងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាត្រូវមានចំណេះដឹងឲ្យបានច្រើន ធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ត្រូវមើលថែអ្នកជំងឺ ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង