ជីវិតកម្សាន្ដ
សម្រស់តារាស្រី ៤ដួងក្នុងឈុតប្រពៃណីនារដូវបុណ្យភ្ជុំបិណ្ឌ ពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ
មហាជន និងអ្នកគាំទ្របានលាន់មាត់សរសើរគ្រប់គ្នាពេលឃើញសម្រស់របស់តារាស្រី ៤ដួងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណនារដូវបុណ្យភ្ជុំបិណ្ឌជិតឈានចូលមកដល់ឆាប់ៗនេះ។
ការចាប់អារម្មណ៍នេះកើតឡើងស្របពេលដែលអ្នកទាំង ៤រូបនេះបានរំលេចខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ផូរផង់ ខណ:កន្លងមកធ្លាប់តែឃើញពួកគេស្លៀកពាក់បែបសម័យប៉ុណ្ណោះ។
តារាស្រីទាំង៤ដួងនោះរួមមាន៖
១. កញ្ញា សេង រដ្ឋា អតីត Miss Grand Cambo dia2020។ បច្ចុប្បន្ន រដ្ឋា កំពុងទទួលបានប្រជាប្រិយភាពតាមរយ:ការសម្តែងភាពយន្តខ្មែរមួយចំនួន។
២. បវរកញ្ញា លីវ ជីលី ដែលជាម្ចាស់ម្កុដបន្តតំណែង Miss Grand Cambodia 2020 ក៏ត្រូវបានគេមើលឃើញថានាងមានសម្រស់ស្រស់ស្អាតមិនណយទេ ក្រោយគ្រងឈុតបុរាណបែបនេះ។
៣. កញ្ញា រចនា រ៉ាវាឌី គឺជាតារាសម្តែងវ័យក្មេងមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាស្រីឯទៀតទេ ខណ:ទីផ្សារសិល្ប:របស់នាងក៏កាន់តែមានសន្ទុះខ្លាំង។
៤. តារាស្រី អៀ ម៉េងលិក កន្លងមកត្រូវបានគេកត់សម្គាល់ថា នាងចូលចិត្តស្លៀកពាក់សម្ញែងភាពសិចស៊ីមិនធម្មតាទេ។ប៉ុន្តែពេលនេះស្រាប់តែរំលេចសម្រស់យ៉ាងស្រស់សោភាក្នុងឈុតប្រពៃណីផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ព្រោះរឿងនេះ អ្នកនាង កែវ កល្យាន ប្រកាសឈប់ឲ្យកូនស្រីថតរឿង ស្រលាញ់ភេទដូចគ្នា !
ចុចអាន៖ ពេជ្រ ចរណៃ ស្នើមហាជនចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់