Connect with us

ជីវិតកម្សាន្ដ

ឱក សុគន្ធកញ្ញា ផ្ដល់ជំនួយដល់គ្រួសារជនពិការរស់នៅតំបន់ដាច់ស្រយាលក្នុងថ្ងៃខួបកំណើត​​

បានផុស

នៅ

តារាចម្រៀង​លំដាប់​កំពូល​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​នាំយក​អំណោយ​មួយចំនួនធំ​ទៅ​ជួយ​ដក់​គ្រួសារ​មួយ​ដែល​រស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល​ជួប​ការលំបាក​និង​ខ្វះខាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំយក​អំណោយ​នេះ​ធ្វើឡើង​ស្របពេល​នៃ​ឱ​កាស​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ​៣៤​ឆ្នាំ​របស់​តា​រាច​មៀង​អ្នកនាង ឱក សុគន្ធ​កញ្ញា កាលពី​ថ្មីៗ​កន្លងទៅនេះ​។ ​ដោយឡែក​បើតាម​ការបញ្ជាក់​ពី​ក្រុម​ការងារ ឱក សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹងថា​ អំណោយ​​សប្បុ​រសធម៌​នេះ​ធ្វើឡើង​តាមរយ​:​អង្គការ​និង​ជន​បង្គោ​ល​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្វះ​ខារ​១​គ្រួសារ​ដែលមាន​ទីលំ​នៅ​​តំបន់​ជនបទ​ដាច់ស្រយាល​ក្នុងភូមិ​កោះ​ខែ្មរ ឃុំ​អូរ​តៀង ស្រុក​សំបូរ​ខេត្តក្រចេះ​(​ដែល​លោកពូ​ជា​មេ​គ្រួសារ​មាន​ពិការភាព​)​។​

អំណោយ​ដែល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា​រួម​មាន បង្គន់​អ​នា​ម័យចំនួន​១ ,​អាង​ស្តុ​ប​ទឹក​១, កង់​៤​គ្រឿង (ត្បិត​ស្ថិតក្នុង​ជីវភាព​លំបាក​តែ​កូនៗ​ទាំងអស់របស់​គាត់​នៅតែ​បន្ត​ការសិក្សារ​នៅ​សាលា​ចម្ងាយ​៧ ទៅ​៨ គីឡូ ​ហើយ​កូន​របស់គាត់​ត្រូវ​ចំណាយពេល​ដើរទៅ​សាលា​ជា​រៀងរាល់ថ្ងៃ​)​។ ទូក​/​មង​( សម្រាប់​គាត់​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​), សូឡា​១​គ្រឿង​និង​អាគុយ​១(​ផ្ទះ​គាត់​ពុំមាន​អគ្គិសនី​ប្រើប្រាស់​ទេ​ហើយ​កូនៗ​រៀន​ត្រូវ​អុជ​ទៀន ដើម្បី​សិក្សា​)​ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​:​ផ្សេងៗ​ទៀត​រួមទាំង​ជួសជុល​ផ្ទះ​ផងដែរ​។​

ក្រុមការងារ​ខាងលើ​បន្តថា ​ដំណើរការ​Project​លើក​នេះ​មានការ​យី​ត​យ៉ាវ​ដោយសារ​ទីតាំង​ផ្ទះ​របស់​គ្រួសារ​គាត់​នៅ​ដាច់ស្រយាល​ទើប​ក្រុម​សាងសង់​ត្រូវ​ប្រើគោ​យន្ត​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រ​:​ផ្លូវ​លំបាក​បូករួម​ទាំង​អាកាសធាតុ​ផងដែរ​។ ​យ៉ាងណា​ដំណើរការ​ក៏បាន​បញ្ចប់​ទៅដោយ​រលូន​។​

យើងទាំងអស់គ្នា​ជា​អ្នកគាំទ្រ​រីករាយ​និង​មាន​សេចក្តី​សុខ​ទោះជា​ពេលនេះ​ស្ថិតក្នុង​ការរីក​រាលដាល Covid-19​យ៉ាងណាក្តី ក៏​យើងទាំងអស់គ្នា​អាច​បានធ្វើ​បុណ្យ​រួមគ្នា​ដើម្បី​សម្រាល​ទុក្ខលំបាក​ដល់​គ្រួសារ​មួយ​នេះ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម