ជីវិតកម្សាន្ដ
ឌី សូនីតា ទម្លាយជំនឿសែនព្រះខែក្រោយសម្រេចបានបំណងធំ
តារាចម្រៀង ឌី សូនីតា មុននេះបានទម្លាយប្រាប់នូវរឿងវ៉ាវនិងជំនឿរបស់ខ្លួនលើការសែនព្រះខែខណ:ដែលបំណងនាងក៏ត្រូវបានសម្រេចក្រោយពេលការបន់ស្រន់នេះ។
តារាស្រី ឌី សូនីតា កន្លងមកត្រូវបានគេមើលឃើញថា សម្រាប់អាជីពសិល្ប:របស់នាងហាក់មានការជោគជ័យច្រើន លើសពីនេះ ឌី សូនីតា បច្ចុប្បន្នបានក្លាយជាអ្នកម្តាយមួយរូបក្រោយបែកធ្លាយសម្ព័ន្ធភាពតារាប្រុស ចន អេឡិចហ្សូរ៉ា យូរឆ្នាំមកនោះ។

ដោយឡែកទាក់ទងនឹងរឿងជំនឿនៃការសែនព្រះខែឯណោះវិញត្រូវបាន ឌី សូនីតា ប្រាប់ឲ្យដឹងបែបនេះថា សែនព្រះខែឆ្នាំមុន និងសែនព្រះខែឆ្នាំនេះ បានដូចចិត្តដែលប៉ងប្រាថ្នា គិតទៅពូជខ្ញុំខ្សែខាងព្រះខែ។ នាងថា”កាលកំណើតខ្ញុំក៏ម្តាយខ្ញុំសុំខ្ញុំពីព្រះខែ ដល់ពេលកំណើតអូនស្មាយ៍ក៏ខ្ញុំសុំគាត់ពីព្រះខែដែរ”។

ឌី សូនីតា បាននិយាយបន្តថា កាលឆ្នាំមុនម៉ែសែនព្រះខែកូននៅក្នុងពោះម៉ែនៅឡើយ តែឆ្នាំនេះម៉ែសែនព្រះខែកូនម៉ែសែនជាមួយម្តាយបានសម្រេចដូចកាលម៉ែប៉ងឆ្នាំមុន។ ប៉ងសុំវង់ភ័ក្ត្រកូនម៉ែឲ្យល្អផូផង់ដូចព្រះខែពេញវង់ឥឡូវពេលនេះបានដូចចិត្ត មូលដូចព្រះខែបាំងឆ័ត្រ មូលជាងបាល់ទៀតកូន។
តាមរយ:ការលើកឡើងខាងលើនេះហើយដែល សូនីតា បញ្ជាក់ពីបំណងដែលនាងទទួលបានពីការសែនព្រះខែ៕
អត្ថបទ៖ ចាន់រ៉ា


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល