Connect with us

ជីវិតកម្សាន្ដ

នាយ ត្រង់​ដឺ និង​នាយ វ៉ាង​ដឺ គឺជា​មនុស្ស​តែមួយ ?

បានផុស

នៅ

ភ្នំពេញ ៖ ដោយមាន​ចម្ងល់​ពី​មហាជន​និង​អ្នកគាំទ្រ​នូវ​សមាសភាព​រវាង​នាយ​ត្រង់​ដឺ និង​នាយ​វ៉ាង​ដឺ​គឺ ជា​មនុស្ស​តែមួយ​នោះ​ឥឡូវនេះ​មាន​ប្រភព​ទម្លាយ​ការពិត​ពីបុគ្គល​ទាំង​២​រូបនេះ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការបញ្ជាក់​នៅ​លើ​ផេ​កចៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ កន្លងមក​មាន​បងប្អូន​ជា​ច្រើន​តែងតែ​យល់​ច្រឡំ​ថា “​នាយ​ត្រង់​ដឺ និង​នាយ​វ៉ាង​ដឺ គឺជា​មនុស្ស​តែមួយ​”​ដែល​តាម​ការពិត​ជាក់​ស្ដែង​ពួក​គាត់​មិនមែន​ជា​មនុស្ស​តែមួយ​ទេ​ប៉ុន្តែ​ពួកគាត់​មាន​ឈាមជ័រ​តែមួយ​ជា​ឪពុក និង​កូន​។

លោក យិន បឿន ហៅ​នាយ ត្រង​ដឺ គឺជា​តារា​កំប្លែង​ប្រចាំ​ប្រទេស​កម្ពុ​ជានា​មុន​ឆ្នាំ​១៩៧៥​។ ត្រង់​ដឺ​មាន​ដើម​កំណើត​មកពី​ខេត្តបាត់ដំបង​ដែលមាន​ឪពុក​ឈ្មោះ យិន ផា​និង​ម្តាយ​ឈ្មោះ​បូ​។​ លោក​យិន បឿន បានទទួល​មរណភាព​ក្នុង​ឆ្នាំ​១៩៧៧​ ក្នុង​ស​ម័យ​កាល​ដ៏​មហា​សែន​ខ្មៅ​ងងឹត​ហៅ​មិនឮ​”​កម្ពុជា​ប្រជា​ធិបតេយ្យ​១៩៧៥-១៩៧៩”​នៅ​តំបន់​រាម​។

ប្រភព​បន្ត​ថា ​មុនពេល​លោក​លាចាក​លោក​នេះ​ទៅ នាយ ត្រង់​ដឺ បាន​បន្សល់ទុក​ស្នាដៃ​សម្ដែង​ជា​ច្រើន រួមមាន​ដូចជា ទឹកភ្នែក​នា​ងគ​, ចំប៉ា​ថោង​, ជ័យ​ប្រាជ្ញ​, សំគម​បាញ់​លលក​, ព្រះពាយ​ផាត់​, អា​ប៊ុល​កា​សេម​, ច័ន្ទ​គ្រឿ​ហ្វា​, បញ្ចពណ៌​ទេវី​, កាត់​កន្ទុយ លាប​កំបោរ​, ដៃឯក​៣២, អាឡេវ និង​រតនា​វង្ស ជា​ដើម។

ចំណែកឯ​លោក​យិន​ សារឹម ​ហៅ​នាយ​វ៉ាង​ដឺ​ឯណេះ វិញ គឺជា​កូនប្រុស​របស់​នាយ ត្រង់​ដឺ ដែល​បងប្អូន​យើ​ង​ភាគ​ច្រើន​តែងតែ​យល់​ច្រឡំ​ថា​ ពួកគាត់​គឺជា​មនុស្ស​តែមួយ​។ នាយ វ៉ាង​ដឺ គឺជា​តារា​កំប្លែង​ដែលមាន​ឈាមជ័រ​និង​ទេពកោសល្យ​ដូច​ឪពុក​របស់​លោក​ដែរ​។

យ៉ាងណាមិញ​មុនពេល​លោក​លាចាក​លោក​នេះ​ទៅក្នុង​ឆ្នាំ​២០០៤​នាត វ៉ាង ដឺ បាន​បន្សល់ទុក​ស្នា ដៃ​ទាំង​រឿង​កំប្លែង​និង​ខ្សែភាពយន្ត​ជា​ច្រើន​ដែល​ស្នាដៃ​ចុងក្រោយ​របស់លោក​គឺ​រឿង​ខ្មោច​បួន​សាសន៍ (​ផ្នែក​កំប្លែង​)៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម