ជីវិតកម្សាន្ដ
កវីនិពន្ធ ងួន សុបិន បង្ហើបពីគន្លឹះជោគជ័យប្រាប់មហាជន
ភ្នំពេញ ៖ កវីនិពន្ធបទចម្រៀងនិងជាប្រធានដឹកនាំកំប្លែងលោក ងួន សុបិន ខណៈដែលអាជីពសិល្បៈចាប់ផ្តើមមានទីផ្សារឡើងវិញនោះ ភ្លាមៗនេះដែរលោកក៏បាននិយាយបង្ហើបប្រាប់ពីគន្លឹះខ្លះៗដែលអាចនាំយើងឲ្យឆ្ពោះទៅរកភាពជោគជ័យសម្រាប់ផ្លូវជីវិតរបស់ខ្លួននាពេលអនាគតខាងមុខ។

ការបង្ហើបនិងបង្ហាញពីគន្លឹះជោគជ័យរបស់លោក ងួន សុបិន នេះត្រូវបានគេចាត់ទុកថាមិនត្រឹមជាប្រយោជន៍សម្រាប់មហាជន ឬ អ្នកគាំទ្រនោះទេតែវាថែមទាំងដាស់ស្មារតីចំពោះបុគ្គលមួយចំនួនទៀត ដែលកំពុងតែដើរលើផ្លូវខុសនិងបរាជ័យនាពេលកន្លងមកផងដែរ។ អ្វីដែលគេកាន់តែចាប់អារម្មណ៍គឺនៅត្រង់ថា ទ្រឹស្តីប៉ុន្មានឃ្លានេះ លោកក៏ធ្លាប់បានអនុវត្តន៍ខ្លួនឯងរួចមកហើយដែរ។
កវីនិពន្ធលោក ងួន សុបិន បានថ្លែងន័យដូច្នេះថា សួស្តីសុខសប្បាយទេបាទបងប្អូនយើង។ បើធ្វើជាមនុស្ស ត្រូវចេះក្តោបឱកាស ចេះឆក់ឱកាសចេះផ្តល់ឱកាស បើមានឱកាសហើយត្រូវថែររក្សា ឱកាសឲ្យបានល្អផង ព្រោះអ្នកហ្នឹងមិនមានឱកាសគ្រប់ពេលឬរាល់ថ្ងៃទេ។ លោក ងួន សុបិន កាលពីកន្លងមកត្រូវបានគេសង្កេតឃើញថា កវីនិពន្ធរូបនេះហាក់បានឃ្លាតឆ្ងាយពីការតែងនិពន្ធបទចម្រៀងក្រោយពេលសម្រេចចិត្តចាកចេញពីផលិតកម្មថោន។

ប៉ុន្តែបើទោះបីជាត្រូវបានឃ្លាតឆ្ងាយពីការតែងនិពន្ធបទចម្រៀងអស់មួយសន្ទុះក៏ពិតមែន តែលោក ងួន សុបិន ងាកមកចាប់យកអាជីពដឹកនាំក្រុមកំប្លែងដើម្បីរក្សាកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពរបស់ខ្លួនលើទីផ្សារសិល្បៈ ខណៈអាជីពនិពន្ធរបស់លោកបច្ចុប្បន្ននៅតែបន្តដំណើរការមួយៗតម្រូវតាមការបញ្ជាទិញពីផលិតកម្មនានាផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ