Connect with us

ជីវិតកម្សាន្ដ

បុរស​ម្នាក់ ប្រកាស​បន្ត​តំណែង​រត់​ស្វែងរក​ថវិកា​ ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផាភ្នំពេញ

បានផុស

នៅ

​ថ្មីៗ​នេះ​មាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​កម្ពុជា​ ពិតជា​មានការ​ស្ងើច​សរសើរ​និង​គាំទ្រ​ខ្លាំង ​ចំពោះ​សកម្មភាព​មនុស្ស​ធម៌រ​បស់​តារា​ចម្រៀង​លោក អួន បឋម ហៅ សាយ តាមរយៈ​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះថា​«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ ​ក្នុង​ការ​កាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ ដើម្បី​ជួយ​កុមារ​ ដែល​កំពុង​ត្រូវការ​ការ​គាំទ្រ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​។

​គេ​ចាំ​បាន​ថា ​សម្រាប់​កម្មវិធី​ប្ដេជ្ញាចិត្ត​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ ដើម្បី​ប្រមូល​មូលនិធិ​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​ គឺ សាយ បាន​កំណត់​រយៈ​ពេលរ​ត់​លើ​ចម្ងាយ​ផ្លូវ​ចំនួន​៩៩​ថ្ងៃ​ ដែល​ក្នុង​មួយថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រហាក់ប្រហែល​៤០​គីឡូម៉ែត្រ។​ ចំណុច​ដំបូង​ដែល​ត្រូវ​ចាប់​ផ្តើម​ គឺ​រត់​ចេញពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា។

​លោក សាយ បាន​កំណត់​ពេល​វេលារ​ត់​កាលពី​ថ្ងៃទី​០៦ ​ខែ​តុលា​ ឆ្នាំ​២០២០​នឹង​គ្រោង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២១​ខាងមុខ​នេះ ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ សាយ ប្រមូល​ថវិកា​បាន​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ​។​ សកម្មភាព​របស់ សាយ នា​ពេល​នេះ​ កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ផុស​ផុល​ពី​សំណាក់​មហាជន​និង​ប្រជាពលរដ្ឋ​គ្រប់​បណ្តា​ខេត្ត​មួយ​ចំនួន ​ដែល សាយ បាន​ធ្វើ​ដំណើរ​រត់​ឆ្លងកាត់ ​ផង​ដែរ​។

​ទន្ទឹមគ្នា​នៃ​យុទ្ធនាការ​របស់ សាយ មិនទាន់​ត្រូវ​បាន​បញ្ចប់​ផង​នោះ ​ក៏​ស្រាប់តែ​ពេលនេះ​លេច​មុខ​បុរស​ម្នាក់ទៀត ​មិន​ត្រឹមតែ​ចូលរួម​គាំទ្រ​និង​អបអរ​ចំពោះ​សកម្មភាព​របស់ សាយ នោះ​ទេ​ គឺ​លោក​ថែមទាំង​ប្រកាស​ ដោយ​ភាព​ក្លាហាន​និង​តាំងចិត្ត​ខ្ពស់​ថា ​ខ្លួន​នឹង​បន្ត​សកម្មភាព​រត់​នេះ​ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​ផ្អែក​តាម​ម្ចាស់​ Account Facebook ឈ្មោះ Cam Steven ប្រកាស​ពី​គោលបំណង​របស់​ខ្លួន​ថា ​ខ្ញុំបាទ​សូម​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​លោក អួន បឋម ហៅ សាយ។​ ខ្ញុំ​បាទ សូម​បន្ត​ដំណើរ​ការ​រត់​បន្ត​ពី​លោក សាយ ដោយ​ខ្ញុំបាទ​សូម​ប្រកាស​រត់​ទៅ​ខាង​ផ្នែក​ខាង​ប៉ែក​ឦសាន្ត​ប្រទេស។​

​បន្ថែម​ពីលើ​នេះ​ លោក​បាន​បញ្ជាក់​ទៀត​ថា​ គោលដៅ​ដំបូង​ គឺ​លោក​នឹង​ចាប់​ផ្តើម​រត់ចេញ​ពី​រាជធានី​ភ្នំពេញ ,​ឆ្ពោះទៅកាន់​ខេត្ត​មាន​ដូច​ជា​៖ កំពង់ចាម ,​ត្បូងឃ្មុំ , ក្រចេះ , ស្ទឹងត្រែង ,​រតនគីរី មណ្ឌល​គី​រី ,​ស្វាយរៀង ,​ព្រៃវែង នឹង​ត្រូវ​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងរក​ថវិកា​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ទម្ងន់​ក៏​ស្រក សម្រស់​ក៏​បាក់ ​សាយ​នៅ​តែ​មាន​កម្លាំងចិត្ត​ដោយសារ​​មហាជន​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម