Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស បកស្រាយទាំងទឹកភ្នែកក្រោយរងការរិះគន់យ៉ាងចាស់ដៃ រឿងបំផុសគេឯងហូបដំបងយក្ស​

បានផុស

នៅ

ថ្មីៗ​នេះ​ផ្ទុះ​ការចាប់អារម្មណ៍​និង​មានការ​ចែករំលែក​កក្រើក​បណ្តា​ញ​សង្គម ​បន្ទាប់ពី​មានការ​បង្ហោះ​រឿង​បរិភោគ​ដំបងយក្ស​ជាមួយ​អំបិលម្ទេស ខណ​:​ដែល​វីដេអូ​នៃ​ការហូប​ដំបងយក្ស​នេះ​ គឺគេ​ឃើញ​ធ្វើឡើង​ដោយ​តារា​ស្រី ទេព បូ​ព្រឹក្ស ។​

បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​នូវ​រឿងរ៉ាវ​ប្លែកៗ​នៃ​ការបរិភោគ​ដំបងយក្ស​ជាមួយ​អំបិលម្ទេស​នេះដែរ​ គេ​សង្កេតឃើញ​មានការ​ចាប់អារម្មណ៍​ជា​ហូ​ហែរ​ដោយមាន​អ្នកខ្លះ​បាន​រក​ទិញ​ទៅ​បរិភោគ​សាក​ល្បង​តាម​និង​ខ្លះទៀត​នៅមាន​មន្ទិល​ចង់ដឹង​ពី​អត្ថ​ប្រយោជន៍​ ឬក៏​មាន​ខ្លះ​ខ្លាច​បរិភោគ​ហើយ​ពុល​ជា​ដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ក្រោយពេល​កំពុង​ល្បី​រីក​សាយភាយ​រឿង​ហូប​ដំបងយក្ស​នេះដែរ​ក៏​ស្រាប់តែ​មានមតិ​ជា​ច្រើន​ដែល​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃដល់តា​រា​ស្រី ទេព បូ​ព្រឹក្ស ដែលជា​ដើមចម​នៃ​សាច់រឿង​នេះ​បំ​ផុស​ឲ្យ​មាន​ការ​ហូប​ដំបងយក្ស​ដោយ​មិនបាន​ដឹង​ពី​គុណសម្បត្តិ​ ឬ​វិបត្តិ​របស់​វា​ឡើយ​។​

ជាមួយគ្នា​ដែលមាន​ការរិះគន់​តារា​ស្រី ទេព បូ​ព្រឹក្ស បានចេញ​មុខ​Live​បកស្រាយ​នៅលើ​ផេ​ក​ផ្ទាល់ខ្លួន​ទាំង​ទឹកភ្នែក​កាលពី​យប់មិញ​ថា​ “​គេ​ចូលចិត្ត​លើក​ប្រធានបទ​ខ្ញុំ​មក​និយាយ​រហូត ខ្ញុំ​មាន​អារម្មណ៍​ថា ​វា​តូចចិត្ត​ដែរ​ណា​បងប្អូន ខ្ញុំ​មា​អារម្មណ៍​ថា មិច​ក៏​ទៅជា​អញ្ចឹង​អស់ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ លែង​ចង់​មែន​ទែន​តែ​ម្តង​….”​។​ “​ដូច​រឿង​ខ្ញុំ​ញ៉ាំ​ ខ្ញុំ​ប្រាប់​ហើយ​ប្រាប់ទៀតថា ​ខ្ញុំ​ឃើញ​បងស្រី​ម្នាក់​គាត់​ញ៉ាំ​នៅក្នុង​Tik Tok គាត់​ញ៉ាំ​ទំ​នង​មែនទែន ​ហេតុនេះហើយ​ទើប​ខ្ញុំ​ចង់​ញ៉ាំ​វា​ដែរ​ក៏​ទៅរក​ទិញ​តែ​រក​មិនបាន​ក៏​សួរ​ពូ​នៅ​ខេត្ត​…..​ហើយ​ខ្ញុំ​ក៏​ខ្លាច​ពុល​ដូចគ្នា​កាលពី​ដំបូង​”​។​​

តាម​ការកត់សម្គាល់​នា​អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ ​គេ​កត់​ស​ម្គាល់​ឃើញថា​ កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ និង​ល្បី​រឿង​បរិភោគ​ដំបងយក្ស​ជាមួយ​អំបិលម្ទេស​ដែល​នាំ​ឲ្យ​មានការ​ចែករំលែក​កាន់តែ​ច្រើនឡើង​នៅលើ​បណ្តាញ​សង្គម​។ ​ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​មាន​ប្រភពព័ត៌មាន​និយាយថា ​តម្លៃ​ដំបង​យក្ស​លក់​នៅលើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ពី​១​ម៉ឺន​រៀល​ទៅ​១៥០០០​រៀល​ជា​ដើម​។​

ដោយឡែក​ព្រោះតែ​ល្បី​រឿង​ហូប​ដំបងយក្ស​នេះ​ទើប​ធ្វើ​ឲ្យ​តារា​កំប្លែង ខ្ញុង ទ្រាំ​នៅ​ស្ងៀម​មិនបាន​ក៏​ទិញ​យកទៅ​សាកល្បង​តាម​គេ​តាម​ឯង​ដែរ​។​ លទ្ធ​ផលបន្ទា​ប់​ពី​ការសាកល្បង​បរិភោគ​ដំបងយក្ស​រួច​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បានបង្ហាញ​អារម្មណ៍​ក្តៅចិត្ត​ថា ​នាង​ក្អួត​ប៊ិះ​នឹង​ស្លាប់​ទៅហើយ​ក្រោយ​ហូប​ដំបងយក្ស​។​ម្យ៉ាងទៀត​ពេលនេះ​ក៏​ឈឺ​ព្រោះតែ​ដំបងយក្ស​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម