ជីវិតកម្សាន្ដ
តារាចម្រៀង សែម សង្វាត ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃដោយសារជំងឺធ្ងន់ធ្ងរ
ភ្នំពេញ ៖ តារាចម្រៀងម្ចាស់បទ កម្មករឆ្លងដែន លោក សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
លោក អ៊ឹម ជីវ៉ា បានរៀប់រាប់មុខនេះបន្តិចថា អាណិតណាស់អតីតតារាចម្រៀងជើងចាស់លោក សែម សង្វាត មានជំងឺកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយលោកបាននិយាយថាខ្ញុំបាទសែម សង្វាតជាសិល្បៈករផ្នែកចម្រៀងជើងចាស់កំពុងតែព្យាបាលក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ។
លោកបន្តថា ដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗត្រូវប្រើថ្នាំច្រើនដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល!។ដូច្នេះសូមអំពា វនាវដល់បងប្អូនសប្បុរសធម៌ទាំងអស់ដែលចូលចិត្តអាណិតស្រលាញ់ខ្ញុំបាទមេត្តាជួយដល់ខ្ញុំបាទផង។
ការចូលរួមចំណែករបស់បងប្អូនគឺដើម្បីអោយខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារនិងបានបន្តការច្រៀងបំពេអារម្មណ៍ជូនដល់មហាជនក្នុងស្រុកនិងក្រៅស្រុក។ នេះជាការលើកឡើងបន្ថែមរបស់លោក សែម សង្វាត។ តាមរយៈនេះមានទស្សនិកជនជាច្រើនបានសម្តែងការព្រួយបារម្ភនិងជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕
ដោយ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់