Connect with us

ជីវិតកម្សាន្ដ

សំណួរចុងក្រោយដែលនាំឲ្យ រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២០

បានផុស

នៅ

ជាតារាសម្តែង  ជាពិធីការនីទូរទស្សន៍  និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន  កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍  កញ្ញា  រ៉េត សារីតា  ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ  បានឈ្នះពានពិសេសដូចជា  ពានទេពកោសល្យ  ពានការតស៊ូមតិល្អបំផុត  និងពានការសម្ភាសន៍បានល្អ បំផុត  ជាមួយ និងការបញ្ចេញសមត្ថភាពនៅលេីឆាករបស់កញ្ញា  រហូតទទួលបានចំណាត់ថ្នាក់កំពូលនៃការប្រកួតនេះ។

នៅពេលត្រូវបានសួរនៅក្នុងសំណួរចុងក្រោយ៖ សព្វថ្ងៃនេះ មានអត្ថន័យ នៃសិទ្ធិទទួលបានច្រេីនណាស់  ជាពិសេសត្រូវបានបង្កេីតឡេីងក្នុងយុគសម័យឌីជីថល។  តើកញ្ញាគួរតែគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០ ដែរឬទេ? តើអ្វីទៅជាអត្ថន័យនិងគោលបំណងពិតប្រាកដនៃការទទួលបានមកុដនេះ?  កញ្ញា បានឆ្លើយតប  “ ចំពោះនាងខ្ញុំ  និយមន័យនៃបវរកញ្ញាចក្រវាលកម្ពុជា ២០២០ គឺជាស្ត្រីដែលមានចិត្តល្អ  នាងទទួលខុសត្រូវ នាងគឺជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន។  នាងអាចទាក់ទងនឹងអ្វីៗដែលពិបាកបំផុត  ដូចជាកំឡុងពេលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន  ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃ Covid-19 ។  នាងត្រៀមខ្លួនជាស្រេច  ក៏ដូចជាត្រៀមខ្លួនទទួលយកការប្រកួតប្រជែងណាមួយ។  នាងគឺជាសំលេងរបស់ស្ត្រីដទៃទៀត។  ហើយគុណសម្បត្តិទាំងអស់នេះនាងខ្ញុំជឿថា នាងខ្ញុំជាស្ត្រីម្នាក់នោះ  ជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ បន្ទាប់របស់លោកអ្នក។ ”

សារីតា  ជាបវរកញ្ញាចក្រវាលកម្ពុជាលើកទី៤ ត្រូវបានអមដោយជយលាភីរងរួមជំនាន់របស់កញ្ញា  រួមមានលំដាប់រងទី១  កញ្ញា   ឈុន  រក្សា, លំដាប់ រងទី២ កញ្ញា  ឌី  សុរ:ក្ខិតា, លំដាប់រងទី៣ កញ្ញា  នេត  រក្សា  និងលំដាប់រងទី៤  កញ្ញា  សួន  ពិសី។

សូមតាមដានដំណើររបស់កញ្ញាទៅកាន់បវរកញ្ញាចក្រវាលនៅពេលកញ្ញារៀបចំចូលប្រកួតអន្តរជាតិ។

បវរកញ្ញាចក្រវាលកម្ពុជា២០២០ នាំមកជូនជាពិសេសដោយ Ganzberg!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម