ជីវិតកម្សាន្ដ
គំរូល្អ ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងគ្រួសារ បានធ្វើក្នុងអំឡុងពេលភ្ជុំបិណ្ឌ ធ្វើឲ្យអ្នកគាំទ្រកោតសរសើរ
មហាជន និងអ្នកគាំទ្រសរសើរគ្រប់គ្នាបន្ទាប់ពីឃើញកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានឆ្លៀតពេលនាំក្រុមគ្រួសារមកធ្វើរឿងនេះ ជាមួយព្រះរស់ នៅក្នុងផ្ទះនាឱកាសថ្ងៃកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំឆ្នាំនេះ។

រឿងគំរូដែលលោក ព្រាប សុវត្ថិ បានដឹកនាំប្រពន្ធ និងកូនប្រុសទាំង៣ ធ្វើនាឱកាសនេះ គឺលោកបានរៀបនំចំណីនិងរបស់របរជាច្រើន យកទៅជូនដល់អ្នកមានគុណ(ឪពុក ម្តាយ)ទាំងសងខាងជំនួយការចេញទៅធ្វើបុណ្យនៅតាមវត្តក្នុងអំឡុងពេលបរិបទជំងឺកូវីដ-១៩នេះ។

ចំណាប់អារម្មណ៍របស់កំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ ពេលនេះក្រៅតែស្នាមទឹកមុខញញឹមស្រស់ស្រាយលោកបានលើកឡើងថា ឆ្នាំនេះ អត់បានទៅណាឆ្ងាយជូនម្ហូបអាហារដល់ឪពុកម្ដាយជួបជុំគ្រួសារថតរូប២,៣ប៉ុស្តិ៍ ៤,៥ប៉ុស្តិ៍ទុកជាអនុស្សាវរីយ។ មើលទៅស្អាតៗហើយសង្ហារមិនដឹងនិយាយថាម៉េចទេ។


ទង្វើរនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាដោយ មានការលើកឡើងថា គ្រួសាគួរឲ្យស្រឡាញ់ សូមឲ្យគ្រួសារមួយនេះ ជានិមិត្តរូប និងគំរូសម្រាប់សិល្បករនិងតារាខ្មែរផងចុះ។ ខ្លះទៀតថាមើលទៅស្អាតៗហើយសង្ហាទឹកមុខម្នាក់ៗស្រស់អស្ចារ្យ រីករាយក្នុងថ្ងៃកាន់បិណ្ឌណា ទទួលមគ្គផលពីមាតានិងបិតា៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក