ជីវិតកម្សាន្ដ
ខុសជំនាន់ ២៣ ឆ្នាំក៏គ្មានបញ្ហា! មិត្តស្រី Leonardo DiCaprio ប្រកាន់ជំហរការពារស្នេហាខ្លួនដោយមិនខ្វល់សម្ដីរិះគន់
តារាម៉ូឌែលនិងសម្តែងវ័យ ២២ ឆ្នាំបានធ្វើការបញ្ចេញមតិដ៏កម្រមួយពីស្នេហារបស់នាងជាមួយម្ចាស់ពានរង្វាន់ Academy វ័យ ៤៥ ឆ្នាំនៅក្នុងបទសម្ភាសន៍ថ្មីជាមួយកាសែត Los Angeles Times ។

មិត្តស្រីរបស់តារាសម្ដែងអាមេរិក Leonardo DiCaprio កញ្ញា Camila Morrone បានឆ្លើយតបនឹងការរិះគន់ពីគម្លាតអាយុ ២៣ ឆ្នាំរបស់ពួកគេថា ៖«ខ្ញុំគិតថាមនុស្សម្នាក់ៗគួរតែអាចស្រលាញ់មនុស្សដែលខ្លួនស្រលាញ់»។

Morrone ដែលទទួលបានការសរសើរនៅក្នុងខ្សែភាពយន្តឯករាជ្យរឿង “Mickey and the Bear” បានបន្តថា នាងមិនយល់ពីការរិះគន់ពីភាពខុសគ្នារវាងគូស្នេហ៍ខុសអាយុ ២៣ ឆ្នាំនោះទេ ។ តារាវ័យក្មេងម្នាក់នេះបន្តទៀតថា «មានទំនាក់ទំនងជាច្រើននៅក្នុងហូលីវូដនិងក្នុងប្រវត្តិសាស្ត្រពិភពលោកដែលមនុស្សមានគម្លាតអាយុច្រើន ខ្ញុំគ្រាន់តែគិតថាមនុស្សគ្រប់គ្នាគួរតែអាចស្រលាញ់មនុស្សដែលពួកគេស្រលាញ់»។ ទោះយ៉ាងណា Morrone បាននិយាយថានាងយល់ពីការចាប់អារម្មណ៍របស់អ្នកគាំទ្រចំពោះទំនាក់ទំនងរបស់នាង។

តួឯកប្រុសរឿង កប៉ាល់ទីតានិក លោកLeonardo DiCaprio វ័យ ៤៥ ឆ្នាំ និងតារាម៉ូឌែល Camila Morrone វ័យ ២២ ឆ្នាំបានចាប់ផ្តើមទាក់ទងគ្នា តាំងពីដើមខែមករា ឆ្នាំ ២០១៨ មកម្ល៉េះ៕

ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក
ចុចអាន៖ វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន