Connect with us

ជីវិតកម្សាន្ដ

យាយគ្រវីសក់ឲ្យអ្នកគាំទ្រហៅឈ្មោះផ្សេង ក្រោយពេលយកស្ទីលតាម Lisa

បានផុស

នៅ

តារាភេទទី៣ ថៃ Sitang Buatong ដែលប្រិយមិត្តកម្ពុជាស្គាល់រហ័សនាមថា យាយគ្រវីសក់ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនឡើងៗពីសាធារណជន ជាពិសេសនៅលើបណ្ដាញសង្គមតែម្ដង។

Sitang Buathong - "Ngọc nữ chuyển giới đào hoa" Thái Lan giờ ra sao?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពេលកន្លងមក ទស្សនិកជនឧស្សាហ៍ឃើញ តារាភេទទី៣រូបនេះ បញ្ចេញរូបភាពរបស់ខ្លួនជាមួយនឹងស្ទីលតែងខ្លួនប្លែកៗជាហូរហែ ដោយមានខ្លះទទួលបានការសរសើរ និងខ្លះទៀតធ្វើឱ្យហ្វេនផ្ទុះសំណើច។

ជាក់ស្ដែងថ្មីៗនេះ យាយគ្រវីសក់បានបញ្ចេញស្ទីលស្លៀកពាក់ថ្មីមួយ ដែលវាស្រដៀងទៅនឹងឈុតរបស់តារាចម្រៀង Lisa សមាជិកក្រុម Blackpink នៅក្នុង MV បទ LALISA។

ក្រោយពីគ្រងឈុតនេះ រួចបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន តារាថៃរូបនេះបានប្រាប់ឱ្យហ្វេនៗឈប់ហៅឈ្មោះរបស់គាត់ ហើយហៅថា Lalitang វិញ។  យ៉ាងណាមិញ បន្ទាប់បានឃើញរូបថតនិង Caption ប្រិយមិត្តរបស់គាត់ បែរជាអស់សំណើច និងសរសើរថា គាត់ក្មេងជាងមុនទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ

ចុចអាន៖ គយគន់សម្រស់តារាស្រីល្បីៗស្លៀកពាក់ប្រពៃណីនារដូវបុណ្យភ្ជុំបិណ្ឌ ស្រស់ស្អាតដូចៗគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម