ជីវិតកម្សាន្ដ
មួយភ្លែតសោះ តួ “Squid Game” រូបនេះ ក្លាយជាតារាស្រីមានអ្នកដានច្រើនបំផុតទី២របស់កូរ៉េ
ខ្សែភាពយន្ដភាគកូរ៉េ Squid Game កំពុងតែបង្កើនប្រជាប្រិយភាពខ្លាំងបំផុតប្រចាំខែកញ្ញា និងដើមខែតុលានេះ។ ពីរបីសប្ដាហ៍មកហើយ ពុំទាន់មានភាពយន្តណានៅលើ Netflix អាចផ្ដួល Squid Game បាននៅឡើយទេ។

ទន្ទឹមនឹងភាពល្បីល្បាញរបស់ Squid Game តួសម្ដែងនីមួយៗក្នុងរឿងនេះ ក៏កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីទស្សនិកជនទូទាំងពិភពលោកដូចគ្នា។ ក្នុងនោះ Player 067 ឬ Kang Sae Byeok ដែលជាតួស្រីសំខាន់ក្នុងភាពយន្ត បានទាញយកប្រជាប្រិយខ្លាំងក្លា រហូតមានហ្វេនតាម Follow លើ IG យ៉ាងគំហុកក្នុងរយៈពេលដ៏ខ្លី។

Kang Sae Byeok ដែលមានឈ្មោះពិត Jung Hoyeon និងមានគណនី Instagram ឈ្មោះ @hoooooyeony បានកើនឡើងចំនួនអ្នកតាមដានពី ៩ម៉ឺននាក់ មកដល់ ១២.៨ លាននាក់ ត្រឹមតែពីរបីសប្ដាហ៍ប៉ុណ្ណោះ។

តួលេខអ្នកតាមដានដ៏ច្រើននេះ បានធ្វើឲ្យតារាម៉ូឌែលវ័យ ២៧ ឆ្នាំរូបនេះ ក្លាយជាតារាស្រីកូរ៉េទី២ ដែលមានអ្នកតាមដានច្រើនជាងគេប្រចាំកូរ៉េខាងត្បូង ខណៈដើមឡើយអ្នកឈរនៅលំដាប់ទី២ គឺតារាសម្ដែងស្រី Song Hye Kyo (តួ ហាន់ ជីអ៊ុន)៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ
ចុចអាន៖ យាយគ្រវីសក់ឲ្យអ្នកគាំទ្រហៅឈ្មោះផ្សេង ក្រោយពេលយកស្ទីលតាម Lisa

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច